ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកគាំទ្រ Newcastle ចង់​ឲ្យ​ក្លិប​ទិញ​កីឡាករ​ឆ្នើមៗ​បន្ទាប់​រកបាន​ម្ចាស់​ក្លិប​ថ្មី​

​កីឡា ៖ អតីត​ម្ចាស់​ក្លិប​លោក Mike Ashley បាន​លក់​ក្លិប Newcastle United ជា​ផ្លូវការ​ទៅឱ្យ​ខ្សែ​រាជ្យ​វង្ស​របស់​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត គឺ​អ្នកអង្គម្ចាស់ Bin Salman  ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣០០ លាន​ផោន​។​

​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​យើង​បានឃើញ​ដែរ​ដូចជា​ក្រុម Manchester City និង PSG ជាដើម ពួកគេ​ទទួលបាន​ម្ចាស់​ក្លិប​ដែល​មកពី​តំបន់​ប្រេងកាត​បែបនេះ នោះ​ពួកគេ​នឹងមាន​លុយ​ច្រើន​ដើម្បី​នាំចូល​កីឡាករ​កំពូលៗ​បាន​។​

​ជុំវិញ​ការរកបាន​ម្ចាស់​ក្លិប​ថ្មី បានធ្វើ​ឲ្យ​ក​គាំទ្រ​របស់​ក្រុម Newcastle បាន​បង្ហោះ​រូបភាព ក៏​ជាការ​ស្នើសុំ​ផ្សេងៗ ដើម្បី​ចង់ឱ្យ​ក្លិប​នាំចូល​កីឡាករ​ឆ្នើមៗ​ដូចជា Cristiano Ronaldo, Lionel Messi, Kevin de Bruyne និង Erling Haaland ផងដែរ​ដោយ​ភ្ជាប់​រូបភាព​កាត់ត​ជា​ឈុត​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា