ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះទឹកជំនន់​នៅ​ស៊ូដង់​ខាងត្បូង​ធ្វើ​ឲ្យ​មនុស្ស​ជាង ៦០ ម៉ឺន​នាក់​រង​ផលប៉ះពាល់​

ខា​ទូ​ម​៖ អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា មនុស្ស​យ៉ាងហោចណាស់ ៦២៣.០០០ នាក់ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​ដែល​បាន​ជន់​លិច​នៅ​ស៊ូដង់​ខាងត្បូង ចាប់តាំងពី​ខែឧសភា កន្លងទៅ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​។​.​ភ្នំពេញ​ថ្មី​

ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ (OCHA) បានប្រកាស​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ច្រាំងទន្លេ​បាន​បាក់ ហើយ​បាន​ជន់​លិច​ផ្ទះ និង​កសិដ្ឋាន​នៅក្នុង​រដ្ឋ​ចំនួន ៨ ក្នុងចំណោម​រដ្ឋ​ទាំង ១០ របស់​ប្រទេស​នេះ​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​រួមមាន​កាណូត និង​ទូក បាន​ព្យាយាម​ទៅ​ជួយសង្គ្រោះ​ប្រជាជន​ដែល​ជាប់គាំង​ជាង ២ ភាគ ៣ នៃ​តំបន់​ដែល​រង​ផលប៉ះពាល់​នោះ ឥឡូវនេះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពអត់ឃ្លាន​ដោយសារតែ​តម្លៃ​ម្ហូបអាហារ​មានការ​កើនឡើង​លើសពី ១៥ ភាគរយ​នៃ​តម្លៃ​រាល់ដង​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​អង្គការសហប្រជាជាតិ​នៅតែ​ព្យាយាម​ផ្គត់ផ្គង់ និង​ផ្ដល់ជំនួយ​ផ្សេងៗ​ដល់​ពួកគេ​ជានិច្ច ដើម្បី​រស់រានមានជីវិត​៕.
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា