ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន បង្ហាញ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ​

តាមរយៈ​ការចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា រវាង​អគ្គនាយដ្ឋាន​កសិកម្ម និង​ក្រុមហ៊ុន​ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន​វេ​ជី​ថេ​ប៊​ល ឯ​.​ក ក្នុង​គោលបំណង លើកកម្ពស់​ផលិតភាព​ផលិតកម្ម ធានាបាន​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​សុខភាព​សាធារណ តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​ប​ន្លែ​សុវត្ថិភាព​គំរូ នៅ​ស្ថានីយ៍​ពិសោធន៍​កសិកម្ម​បន្ទាយដែក ស្រុក​លើកដែក ខេត្តកណ្តាល ដែល​មកទល់​បំណាច់​ខែកញ្ញា​ឆ្នាំ​២០២១​នេះ បានធ្វើ​ឲ្យ​សម្រេច​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ក្នុង​ការដាំដុះ​ដំណាំ​សា​វប្បកម្ម​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក ហើយ​បាន​ឈានដល់​ការដាំដុះ​ជា​បណ្តើរៗ​។

សូមបញ្ជាក់ថា​៖ អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​គោលដៅ​ចំបង គឺ​កសាង​កសិដ្ឋាន​គំរូ​ដើម្បី​ឈានដល់​ការទាក់ទាញ​វិស័យ​ឯកជន​នៅ​កម្ពុជា​ក្នុងការ​ចូលរួម​បោះទុន​វិនិយោគ​លើ​ការពង្រីក​ការដាំដុះ និង​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ទៅក្នុង​ទីផ្សារ​នៅ​កម្ពុជា​ដែល​កំពុង​ពេញនិយម តាមរយៈ​នៃ​ការអនុវត្ត និង​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម​សាកវប្បកម្ម​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​(CamGAP)៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា