ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ​៣​រូប​ជា​បេក្ខភាព​ឆ្នើម​ដែល​អាច​ឈ្នះ​ពាន Ballon d’Or ​

​កីឡា ៖ កីឡាករ Jorginho របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Lionel Messi របស់​ក្រុម Paris St-Germain និង​កីឡាករ Robert Lewandowski របស់​ក្លិប Bayern Munich ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ជា​បេក្ខភាព​ឆ្នើម​ដែល​អាច​ឈ្នះ​ពានរង្វាន់ Ballon d’Or 2021​។​នេះ​បើ​យោងតាម​ប្រភពបី​សារព័ត៌មាន BBC​។​

Messi បានឈ្នះ​ពាន​ចុងក្រោយ​ឆ្នាំ ២០១៩ នឹង​ពាន​ជា​លើក​ទី ៦ របស់ខ្លួន​ផង​ដេរ​។ ខ្សែប្រយុទ្ធ​រូបនេះ​បានឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម​ជម្រើសជាតិ​ជា​លើកដំបូង​នៅពេលដែល​គាត់​បាន​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពានរង្វាន់ Copa America ឆ្នាំ ២០២១ ។​

​ចំណែក​ខ្សែបម្រើ​អ៊ីតាលី Jorginho បាន​ជួយ ឲ្យ ក្រុម​តោ​ខៀវ Chelsea ឈ្នះ​ពានរង្វាន់ Champions League កាលពី​រដូវ​កាល​មុន មុន​ឈ្នះ Euro ២០២០ ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ។​

​ដោយឡែក​ខ្សែប្រយុទ្ធ​ប៉ូឡូញ Lewandowski បានឈ្នះ​ស្បែកជើង​មាស​អឺរ៉ុប ២០២០-២១ ដោយ​រកបាន ៤១ គ្រាប់​នៅ Bundesliga ខណៈ Bayern Munich ឈ្នះ​ពានរង្វាន់​លី​គ​អាល្លឺម៉ង់​កាលពី​រដូវ​កាល​មុន​។

​គួរ​បញ្ជាក់ថា ថ្ងៃ​ប្រកាស​ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០២១ គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ខកខាន​អស់​មួយឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា