ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អូស្ត្រាលី​ប្រកាស​ពីថ្ងៃ​មាន​សេរីភាព​ឡើងវិញ​បន្ទាប់ពី​បិទ​អស់​រយៈពេល ១០៦ ថ្ងៃ​

ស៊ីដនី​៖ ទីក្រុង​ស៊ីដនី ជា​រដ្ឋធានី​នៃ​រដ្ឋ​ញូ​វ​សៅ​វែ​ល​របស់​អូស្ត្រាលី (NSW) បានប្រកាស​ដកចេញ​ចំពោះ​វិធានការ​សុខាភិបាល​ដែល​រឹតត្បិត និង​ហាមឃាត់​រាល់​សកម្មភាព​ផ្សេងៗ ក្នុងអំឡុងពេល​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នាពេល​កន្លងទៅ បន្ទាប់ពី​ទីក្រុង​មួយ​នេះ​បាន​បិទ​អស់​រយៈពេល ១០៦ ថ្ងៃ​មកនេះ​។​.​ភ្នំពេញ​ថ្មី​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​មួយកន្លែង នៅ​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋាភិបាល​នៃ​រដ្ឋ NSW លោក Dominic Perrottet បាន​និយាយថា ខ្ញុំ​មើលឃើញថា​វា​ជា​ថ្ងៃ​នៃ​សេរីភាព​។ វា​គឺជា​ទិវា​នៃ​សេរីភាព វា​គឺជា​ថ្ងៃ​ដែល​បើក​អាជីវកម្ម​ទាំងអស់​ឡើងវិញ​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា​យើង​ធ្វេសប្រហែស ឫ​ប្រលែង​ដៃ​មិន​ទប់ស្កាត់​ចំពោះ​ជំងឺ​កូ​វីដ ១៩ ឡើយ ពោល​គឺថា​រាល់​អាជីវកម្ម និង​ហាង​លក់​ឥ​វ៉ាន់ ផ្សេងៗ​ទាំងអស់​ដែល​បាន​បើក​នោះ ត្រូវតែ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ជានិច្ច ជាពិសេស​គម្លាត​សង្គម​នៅតែ​បន្ត​អនុវត្ត​ដដែល ដើម្បី​ធានា​ឲ្យ​បាន​ចំពោះ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន​ផងដែរ​។​

ដោយឡែក កាលពី​ថ្ងៃអាទិត្យ ប្រជាជន​ដែល​រស់នៅក្នុង​រដ្ឋ​មួយ​នេះ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សេចក្ដីប្រកាស​របស់​រដ្ឋា​ភិ​បាល​មួយ​នេះ ហើយ​ថែមទាំង​ហៅ​ថ្ងៃនេះ​ថា​ជា ទិវា​នៃ​សេរីភាព ថែម​ទៀតផង ដែល​នេះ​ជា​ពេលវេលា​នៃ​ការរង់ចាំ​អស់​រយៈពេល​ជា​យូរ​មកហើយ​របស់​ប្រជាជន​។ ដោយសារ​ការ​រឹតបន្តឹង និង​ការបិទ​ខ្ទប់​មួយចំនួន​ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃអាទិត្យ ហើយ​អាជីវកម្ម​ផ្សេងៗ​បាន​បើកទ្វារ​ឡើងវិញ​នោះ ជនជាតិ​អូស្ត្រាលី​នៅក្នុង​តំបន់​បាន​តម្រង់​ជួរ​គ្នា ដើម្បី​កាត់សក់ ដើរ​ទស្សនា​ហាង​លក់​ឥ​វ៉ាន់ និង​ទៅ​កន្លែង​ហាត់ប្រាណ​ឡើងវិញ​ផងដែរ​៕.
​ប្រភព​៖ Xinhua NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130