ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វិទ្យាល័យ​ស្វាយរៀង​បើក​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​និង​ថ្នាក់​ទី​៩​ចូលរៀន​វិញ​ហើយ​

​ខេត្តស្វាយរៀង​៖​ព្រឹក​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០២១​នេះ​វិទ្យាល័យ​ស្វាយរៀង​បាន​បើក​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​វិញ​ក្នុង​បរិបទ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩​។​

​លោក យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង​បាន​ឲ្យ​ដឹងថា ការបើក​វិទ្យាល័យ​ថ្ងៃនេះ​ជា​ជំ​ហ៊ាន​ដំបូង​ខាង​គណៈ​គ្រប់គ្រង​សាលា​សម្រេច​អោយចូល​រៀន​ពី​ថ្នាក់​ទី​១២​និង​ថ្នាក់​ទី​៩​សុទ្ធតែ​ថ្នាក់​ដែល​ត្រូវ​ប្រឡង ។ ហើយ​បែង​ចែ​ពី​ពេល​ថ្នាក់​ទី​១២​រៀន​ពេលព្រឹក​ចំណែក​ថ្នាក់​ទី​៩​រៀន​ពេល​ល្ងាច​។

​លោក យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង​បាន​ណែនាំ​ដល់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ឲ្យ មានការ​យកចិត្តទុកដាក់​ខ្ពស់​អំពី បញ្ហា​សុខភាព​គឺ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ “៣​ការពារ ៣ កុំ​” ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​។ ក្នុងករណី​បេ​ី​មាន​អាកា​រះ មិន​ស្រួល ឬ​មាន​រោគសញ្ញា​សង្ស័យ ត្រូវ ប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​- ១៩ និង​ធ្វេ​ី​ការ ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ដេ​ី​ម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​រីក​ដាល​ទៅ​អ្នក​ដទៃទៀត ។

​សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​ស្វាយរៀង បាន​សិក្សា​និង​វាយតម្លៃ​ពី​កម្រិត​ហានិភ័យ​ដែល​អាច​រៀបចំ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស ចូលរៀន​ឡេ​ី​ង​វិញ​បាន ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុងចំណោម​៦៥​សាលា​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ត្រូវបាន​បេ​ី​ដំណេ​ី​ការ​ចំនួន​៦២​សាលា មាន​អនុវិទ្យាល័យ ៤៨​សាលា និង​វិទ្យាល័យ ១២​សាលា​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130