ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Neymar បង្ហើប​​ពេលវេលា​ដែល​អាច​នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​

​កីឡា ៖ Neymar បាន​បង្ហើ​ថា ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០២២ នឹង​ក្លាយជា​ការប្រកួត​ចុងក្រោយ​របស់ខ្លួន សម្រាប់​ជម្រើសជាតិ​ប្រេ​ស៊ី​ល ហើយ​ប្រហែលជា​អាច​ចូល​និ​វត្ដ​ពី​ជម្រើសជាតិ​នៅ​អាយុ ៣០​តែម្ដង ខណៈ​បច្ចុប្បន្ន​មាន​អាយុ ២៩​ឆ្នាំ​ហើយ​។​

​យ៉ាងណា Neymar បាន​ថ្លែងប្រាប់​បទ​សម្ភាស​មួយ អំពី​អនាគត​បាល់ទាត់​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ​ថា ៖ ខ្ញុំ​គិតថា World Cup 2022 ជាការ​ប្រកួត World Cup ចុងក្រោយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​មើលឃើញថា​វា​ជា Wolrd Cup ចុងក្រោយ ព្រោះ​ខ្ញុំ​មិនដឹងថា តើ​ខ្ញុំ​អាច​នៅមាន​កម្លាំងចិត្ត ក្នុងការ​ប្រឈមមុខ​នឹង​បាល់ទាត់​ទៀត ឬ​អត់​ទេ​។ តែ​ទោះជា​យ៉ាងណា ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ទទួលបាន​លទ្ធផល​ល្អ និង​ជ័យជម្នះ​ជាមួយ​ប្រទេស​របស់ខ្ញុំ ដើម្បី​សម្រេច​ក្ដី​សុបិន​ដ៏​អស្ចារ្យ​តាំងពី​តូច ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាចធ្វើ​វា​បាន​។​

​គួរ​បញ្ជាក់ថា Neymar បាន​លេង​ឲ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចំនួន ១១៣​ប្រកួត និង​រកបាន ៦៩​គ្រាប់​មកហើយ ក៏ដូចជា​បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​ជា​ចម្រើន​ផងដែរ​។​រូបនេះ​គេ​ក៏​ធ្លាប់បាន​ចូលរួម​លេង​ពានរង្វាន់ World Cup ចំនួន​២​លើក​មកហើយ​ដែរ ពោលគឺ​នៅក្នុង​ឆ្នាំ​២០១៤ និង ២០១៨ ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130