ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​លឹម ពិសុទ្ធ បង្ហើប​ពី​ហេតុផល​ដែល​កម្ពុជា​មិនអាច​ស៊ុត​ចូល​កោះ​ហ្គាំ​បាន​ច្រើន​គ្រាប់​

កីឡា​៖ ក្រោយពី​ទទួលបាន​ជ័យជំនះ​លើ​កោះ​ហ្គាំ ដោយ​លទ្ធផល ១ ទល់នឹង ០ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃអាទិត្យ​នេះ អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មួយចំនួន​ធំ​បានបង្ហាញ​ពី​អារម្មណ៍​ហាក់ដូចជា​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ទម្រង់​លេង ក៏ដូចជា​ការរៀបចំ​ក្រុម​របស់​លោកគ្រូ Ryu Hirose និង​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​លោក Keisuke Honda​។​.​ភ្នំពេញ​ថ្មី​

ដោយសារ​មានការ​មិន​ពេញចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មួយចំនួន​ធំ​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា​ពេល​ប៉ះ​កោះ​ហ្គាំ ពេលនេះ​ខ្សែប្រយុទ្ធ​វ័យក្មេង​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន កីឡាករ លឹម ពិសុទ្ធ បាន​ប្រាប់​ពី​មូលហេតុ ២ យ៉ាង​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បង្ហាញ​ពី​ទម្រង់​លេង​មិនសូវ​បានល្អ និង​ស៊ុត​បញ្ចូល​ទី​បាន​តិច​គ្រាប់​ពេល​ប៉ះ​កោះ​ហ្គាំ​៖

– មូលហេតុ​ទី​១ គឺ ទីលាន​នៅ​បា​រ៉ែ​ន​ហាក់​ស្អិត ពីព្រោះ​ទីលាន​នោះ​ស្មៅ​ធម្មជាតិ​តែ​មិន​បាញ់​ទឹក ហើយ​ពេល​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​គឺ​ពិបាក​ណាស់ ពោលគឺ​បោះ​ឲ្យ​គ្នា​មិនបាន​ចំ​គោលដៅ​ល្អ​ឡើយ​។​

– មូលហេតុ​ទី​២ គឺ សម្រាប់​ការប្រកួត​នៅ​ជើង​ទី ១ នេះ កម្លាំង​របស់​កីឡាករ​យើង​នៅ​មិនទាន់មាន​គ្រប់គ្រាន់ ដោយសារ​ការធ្វើដំណើរ​ពី​កម្ពុជា​ទៅ​បា​រ៉ែ​ន​ទើបតែ​បាន ៣ ថ្ងៃ ហើយ​ការហ្វឹកហាត់​បាន​តិចពេក​ជាមួយនឹង​ទីលាន​នៅ​ទីនោះ ទើប​ធ្វើ​ឲ្យ​កីឡាករ​លេង​មិនសូវ​យល់ចិត្ត​គ្នា​ល្អ​។

គួរ​បញ្ជាក់ថា ការប្រកួត​នៅ​ជើង​ទី ១ ក្នុង​ពានរង្វាន់ AFC ASIAN CUP 2023 QUALIFIERS FINAL ROUND PLAY-OFF នេះ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​កោះ​ហ្គាំ​បាន​បញ្ចប់ទៅ ដោយ​កម្ពុជា​បាន​យកឈ្នះ​កោះ​ហ្គាំ​ក្នុង​លទ្ធផល ១ ទល់នឹង ០ ។ ដោយឡែក​សម្រាប់​ការប្រកួត​នៅ​ជើង​ទី ២ និង​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ តុលា ស្អែក​នេះ​នៅវេលា​ម៉ោង ១១ ៖ ០០ យប់​ម៉ោង​នៅ​កម្ពុជា ។ ដែល​ការប្រកួត​នៅ​ជើង​ទី ២ នេះ​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ម្ដង​៕
​ប្រភព​៖ Sabay NEWS

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130