ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ចាប់ខ្លួន​អតីត​អភិបាលរង​ស្រុក​ព្រៃនប់​និង​អតីត​មេឃុំ​បិត​ត្រាំ​ង រួមទាំង​មនុស្ស​ជាច្រើន​នាក់​ទៀត ពីបទ ទន្ទ្រាន​កាប់ឆ្ការ កាន់កាប់ ហ៊ុំព័ទ្ធ ឈូសឆាយ​ដីព្រៃ របស់​រដ្ឋ​ដោយ​ខុសច្បាប់​

​ខេត្ត​ព្រះសីហនុ​៖ គេ​កត់សម្គាល់ថា កន្លងទៅនេះ​ករណី​វិវាទ​ដីធ្លី​យ៉ាង​ក្តៅគគុក​នៅ​ខេត្ត​ព្រះសីហនុ សំខាន់​នៅ​ស្រុក​ព្រៃនប់ ខណដែល មាន​ប្រជាពលរដ្ឋ​ខ្លះ​ធ្លាប់​ជាប់គុក​ច្រ​វ៉ា​ក់ និង​ខ្លះទៀត​រត់ចោលស្រុក ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​មេខ្យល់ ដែល​គេ​ដឹងថា​មាន​ខ្នង​អ្នកធំ​នៅ​ពីក្រោយ និង​បានរៀបចំ​ឯកសារ​ក្លែងក្លាយ ភូតកុហក​ថ្នាក់ដឹកនាំ ដើម្បី​ទន្ទ្រាន​យក​ដី​កម្ម​សិទ្ធ និង​ដី​រដ្ឋ​ជាច្រើន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ យ៉ាង​អនាធិបតេយ្យ​។​

ផ្តើម​ពី​ភាពអនាធិបតេយ្យ​នោះ​ហើយ ទើប អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បង្កើត​គណៈកម្មកា​រ ប្រមូល​ព័ត៌មាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ដីធ្លី និង​បង្ការ​ទប់ស្កាត់ បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ ដោយ​ខុសច្បាប់ ដែលមាន​លោក​ឌី វិជ្ជា ជា​ប្រធាន និង​លោក យឹម លាង ជា​អនុប្រធាន ហើយ​បាន​បើក​ប្រតិបត្តិ​ការចុះ​ស្រាវជ្រាវ​ករណី ខាងលើ ខណ ដែល​កន្លងមក គេ​ល្បី​ថា​មាន​ក្រុម​មេខ្យល់​អាង​អ្នកធំ​នៅ​ពីក្រោយ កែន​ប្រជាពលរដ្ឋ​អោយ​ផ្តិតមេដៃ ក្លែង​ឯកសារ​ភូតកុហក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទន្ទ្រាន​កាន់កាប់​យក​ដី​រដ្ឋ និង​ដី​កម្ម​សិទ្ធ ដោយ​ខុសច្បាប់​នៅ​តំបន់​ខេត្ត​ព្រះសីហនុ​។

តាម​ពត៌មាន​ទទួលបាន​គឺ​ក្រោយពី​បើក​ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​និង​ដល់​ឫសគល់ ទើប​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ ចំនួន​០៨​នាក់ ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន តុលាការ​ចោទ​ពីបទ​ការទន្ទ្រាន កាប់ឆ្ការ កាន់កាប់​ហ៊ុំព័ទ្ធ ឈូសឆាយដី របស់​រដ្ឋ​ដោយ​ខុសច្បាប់​ជាច្រើន​ករណី បទ​សមាគមន៍​ជន​ទុច្ចរិត បទ​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ផ្តល់​សេចក្តីប្រកាស​ក្លែង​ភូតភរ​កុហក ។​

សូមជម្រាបថា​ជន​ស​ង្ស​យ័​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​៖
១,​ឈ្មោះ ណុប ភាន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ ព្រៃនប់ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​អតីត​ជា​អភិបាលរង​ស្រុក​ព្រៃនប់​)​ជា​មេក្លោង​និង​បាន ដើរតួ​ជា​ម្ចាស់​ដី ក្លែង​ស្នាម​មេដៃ​ថែមទៀត​។​
២,​ឈ្មោះ រស់ ប៊ី​ថុល ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ត្យា​អំពិល ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មុខរបរ​រកស៊ី​ដីធ្លី ជា​អ្នកមាន​លុយ​តួនាទី អ្នក​រត់ការ ឯកសារ​ក្លែង ទៅគ្រប់​មន្ទីរ​ក្រសួង​។​
៣_​ឈ្មោះ ញ៉​ក់ គឹម​តុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីកន្លែង​កំណើត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបរ​រកស៊ី​ដីធ្លី អ្នក​ក្លែង​ឯកសារ និង​ជា​មេ​ចលនា​កៀងគរ​ប្រជាពលរដ្ឋ អោយទៅ​ចាប់ដី ដោយ​ខ្លួន​នៅ​ការពារ​ពីក្រោយ​។​ទន្ទឹម​នោះ ឈ្មោះ ញ៉​ក់ គឹម​តុង ត្រូវបាន​គេ​ដឹងថា​ធ្លាប់មាន​ដីកាចាប់ខ្លួន ជាច្រើន​ដង តែ​មិនដែល​ចាប់បាន​នោះទេ ។​
៤_​ឈ្មោះ ឡាក់ គាន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ទីកន្លែង​កំណើត​នៅ​ទី​រួម​ខេត្តកំពត ជា អតីត​មេឃុំ​បិត​ត្រាង​មកពី​គណៈបក្ស​សមរ​ង្ស៉ី ជំនាញ​ក្លែង​ឯកសា គ្រប់​ទម្រង់​ឯកសារ​លើ​លិខិត​ទិញ លក់ និង​លើ លិខិតបញ្ជាក់​ផ្សេងៗ​ទៀត​។​
៥ ឈ្មោះ វ៉េ វ៉េ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្តសៀមរាប មុខរបរ​រកស៊ី​ដី តួនាទី អ្នក​រត់ការ​ឯកសារ​ក្លែង​។​
៦ ឈ្មោះ​កែវ វាសនា (​ឈ្មោះ​ក្លែងក្លាយ​) ឈ្មោះ ប្រើ​ពិត​គឺ​ឈ្មោះ មូល សុខ​ខឿន ជា​អ្នកសារព័ត៌មាន​ព្រះអាទិត្យ​។​
៧​ឈ្មោះ ផេង សុផល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​សាធារណ​: លួច​លក់​អចលនទ្រព្យ ដី​កម្មសិទ្ធិ​ស្រប់ច្បាប់​អ្នកដទៃ ស្ថិតនៅ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
៨ ឈ្មោះ ឌួង ស៊ីបុណ្ណ​ថុល បាន​ប្រព្រឹត្តិ​បទល្មើស គំរាមកំហែង និង​សម្លាប់ និង​ធ្វើអោយ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ និង​ក្លែង​ឯកសារ ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​ញុះ​ញ៉​ង់​ជាអាទិ៍ បង្កចលាចល​ដីធ្លី​ធ្វើអោយ​វឹកវរ​ដល់​អាជ្ញារ​ធ​ខេត្ត ផ្តល់​សេចក្តីប្រកាស​ភូតភរ​កុហក​និង​ក្លែង​ឯកសារ ជូន​ថ្នាក់លើ​។​

សាធារណជន​ថ្លែង​ការអបអរសាទរ​ចំពោះ​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​អនាធិបតេយ្យ ទាំងនោះ ហើយ​សំណូមពរ​ឲ្យ​ស្ថាប​ន័​ពាក់​ព​ន្ទ័​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​ឲ្យ​អស់​ជន​ខិល​ខូ​ល​ទាំងឡាយណា​ដែល​តែងតែ​ប្រព្រឹត្ត​បទល្មើស​ដូចខាងលើ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130