ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន ៖ សមយុទ្ធ​យោធា​នៅ​ជិត​ព្រំដែន​កោះ​តៃវ៉ាន់​ក្នុង​គោលបំណង​ការពារ​ការជ្រៀតជ្រែក​ពី​បរទេស​

​ចិន ៖ លោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ប្រទេស​ចិន​បានធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​ព្រំដែន​ជាមួយ​កោះ​តៃវ៉ាន់​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​រប​ស់​ខ្លួន​និង​ការពារ​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​ទំនាក់ទំនង​រវាង​ចិនដីគោក​និង​កោះ​នេះ​។​

​អ្នកការទូត​រូបនេះ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​“ សមយុទ្ធ​កងទ័ព​រំដោះប្រជាជន​ចិន​គឺជា​សកម្មភាព​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​រដ្ឋ​។​

​លោក Ma Xiaoguang បានកត់សម្គាល់​ថា​សម​យុទ្ធ​នេះ​ក៏មាន​គោលបំណង​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ចិន​ក៏ដូចជា​ផលប្រយោជន៍​ជាក់លាក់​របស់​“ ជនរួមជាតិ​តៃវ៉ាន់​” ខណៈដែល​ឯករាជ្យ​របស់​កោះ​នេះ​នឹង​នាំមក​នូវ​“ ផល​អាក្រក់​” ដល់​ពួកគេ​។​

​កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ការពារជាតិ​របស់​តៃវ៉ាន់​លោក Chiu Kuo-cheng បាន​និយាយថា​ទីក្រុង​ប៉េកាំង​អាច​នឹង​ពិចារណា​បង្កើន​ការ​លុកលុយ​លើ​កោះ​នេះ​នៅ​ឆ្នាំ ២០២៥ ។ សេចក្តីថ្លែងការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​យន្តហោះ​យោធា​ជិត ១៥០ គ្រឿង​ចូលទៅក្នុង​តំបន់​ការពារ​អាកាស​របស់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី ១ ខែតុលា​។​

​សូមជម្រាបថា តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​ឯករាជ្យ​ពី​ប្រទេស​ចិនដីគោក​ចាប់តាំងពី​ឆ្នាំ ១៩៤៩ ។ ទីក្រុង​ប៉េកាំង​ចាត់ទុក​កោះ​នេះ​ជា​ខេត្ត​របស់ខ្លួន ខណៈ​កោះ​តៃវ៉ាន់​ដែលជា​ទឹកដី ដែលមាន​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ប្រកាន់ខ្ជាប់​ថា​ប្រទេស​នេះ​ជា​ប្រទេស​ស្វយ័ត​និង​មាន​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ដែល​ទទួលស្គាល់ អធិបតេយ្យភាព​របស់​ខ្លួន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា