ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជប៉ុន​គ្រោង​នឹង​បង្កើត​មូលនិធិ​វ៉ាក់សាំង​ចំនួន ៤,៤ ពាន់​លាន​ដុល្លារ​ក្រោម​កញ្ចប់​សេដ្ឋកិច្ចជាតិ​

តូ​ក្យូ​៖ ប្រទេស​ជប៉ុន​គ្រោង​នឹង​បង្កើត​មូលនិធិ​ចំនួន ៥០០ ពាន់​លាន​យ៉េន (៤,៤ ពាន់​លាន​ដុល្លារ​) ដោយ​ក្នុង​គោលបំណង ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​កំពុងអភិវឌ្ឍន៍​វ៉ាក់សាំង និង​ប្រភេទ​ថ្នាំ​គ្រាប់​លេបការ​ពារ​ជំងឺ​កូ​វីដ ១៩ ដែល​មូលនិធិ​នេះ​ស្ថិតក្រោម​កញ្ចប់​សេដ្ឋកិច្ច​ជាតិ​ដំបូង ដែល​ត្រូវបាន​បង្កើតឡើង ចាប់តាំងពី​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​លោក Fumio Kishida បាន​ចូលកាន់​តំណែង កាលពី​សប្តាហ៍​មុន​។​.​ភ្នំពេញ​ថ្មី​

ក្រោយ​ទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាម​លោក Kishida បាន​ប្តេជ្ញា​ថា​នឹង ការពារ​ប្រទេស​ជប៉ុន​ពី​បញ្ហា​ផ្សេងៗ ជាពិសេស​ការទប់ស្កាត់​នៃ​ជំងឺឆ្លង​កូ​វីដ ១៩ ដែល​កំពុង​រាតត្បាត​ពា​ស​ពេញ​ពិភពលោក ក៏ដូចជា​នឹង​ជួយ​អភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ជប៉ុន​បន្ថែមទៀត​។

គួរ​បញ្ជាក់ថា គំនិត​ផ្ដួចផ្ដើម​ក្នុងការ​បង្កើត​មូលនិធិ​នេះ​ឡើង គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ចង់​មានការ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​ក្នុង​ការបង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ហើយក៏​មិន​ចង់​ពឹង​ផ្អែកលើ​កម្រិត​វ៉ាក់សាំង​របស់​បរទេស​ផងដែរ​៕
​ប្រភព​៖ Kyodo NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130