ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការវាយប្រហារ​ដោយ ធ្នូ និង​ព្រួញ​ស​ម្លា​.​ប់ម​នុស្ស ៥ នាក់​នៅ​ន័​រ​វែ​ស​

អូ​ស្លូ​៖ មនុស្ស​ចំនួន ៥ នាក់​ស្លាប់ និង ២ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ប្រទេស​ន័​រ​វែ​ស បន្ទាប់ពី​បុរស​ម្នាក់ បាន​ប្រើ​ធ្នូ និង​ព្រួញ​វាយប្រហារ​លើ​ពួកគេ​។ មន្ត្រី​ប៉ូលីស​បានទទួល​សេចក្តីរាយការណ៍​ដំបូង ពី​ការវាយប្រហារ​នេះ​នៅក្នុង​ទីក្រុង Kongsberg ភាគ​និរតី​នៃ​រដ្ឋធានី Oslo នៅវេលា​ម៉ោង​ប្រហែល ១៨:១៣ នាទី (​ម៉ោង​ក្នុងស្រុក​)​។​.​ភ្នំពេញ​ថ្មី​

លោក Oeyvind Aas ជា​មន្ត្រី​ប៉ូលីស​នៅក្នុង​តំបន់​នោះ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ហាក់ដូចជា​ធ្វើ​សកម្មភាព​តែម្នាក់ឯង​គត់ មិនមាន​គ្នា ឬ​បក្សពួក​ផ្សេងទៀត​នោះទេ​។ មកដល់ពេលនេះ ប៉ូលីស​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​ថា​តើ វា​ជា​អំពើ​ភេរវកម្ម ឬ​យ៉ាងណា​។​

គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប Coop Extra នៅ​ផ្នែក​ខាងលិច​នៃ​ទីក្រុង Kongsberg​។ ហើយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​អ្នករងរបួស គឺជា​មន្ត្រី​ប៉ូលីស​នៅក្នុង​ហាង​នោះ​ផងដែរ​៕
​ប្រភព​៖ BBC NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130