ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡដ្ឋាន Barca នឹង​អនុញ្ញាត​ឲ្យ​ផ្ទុក​ទស្សនិកជន​១០០ ភាគរយ មុន​ជំនួប El Clasico

​កីឡា ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona នឹង​អាចមាន​សមត្ថភាព​ផ្ទុក​អ្នកទស្សនា​ពេញលេញ​នៅឯ Nou Camp ចាប់ពី​ថ្ងៃ​សុក្រ បន្ទាប់ពី​រដ្ឋាភិបាល​កាតា​ឡាន​បាន​ដក​ការ​រឹតត្បិត​កូ​វីដ​១៩ ដែលមាន​ចំនួន​អ្នកគាំទ្រ​មានកំណត់​។​

​ប្រធាន​តំបន់​កាតា​ឡាន​លោក Pere Aragones បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា​ទីលានកីឡា​ខាងក្រៅ​នឹង​អាចមាន​សមត្ថភាព ១០០ ភាគរយ​ដែលជា​ការផ្លាស់ប្តូរ​មួយ​ដែល​ក្រុម Barcelona បាន​ស្វាគមន៍​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​មួយ​នៅលើ​បណ្តាញ​សង្គម Twitter បានសរសេរថា​៖ «Barcelona សូម​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​រាល់គ្នា និង​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​អនុវត្ត​វិធាន​ការដែល​អនុញ្ញាតឱ្យ​យើង​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​»​។​

​សូមជម្រាបថា Barca មិនអាច​លេង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​បាន​ចាប់តាំងពី​បាល់ទាត់​ត្រូវបាន​បិទ​ជា​លើកដំបូង​នៅ​ខែ មីនា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។​អ្នកគាំទ្រ​រហូតដល់​ទៅ ៩៩.៣៥៤ នឹង​អាច​មើល​ក្រុម​របស់លោក Ronald Koeman ធ្វើជា​ម្ចាស់ផ្ទះ​ទទួល Valencia នៅ​ថ្ងៃអាទិត្យ​នេះ មុន​ជំនួប EL Clasico ទល់នឹង​គូប្រជែង Real Madrid ដែល​នឹង​ធ្វើឡើង​នៅ Nou Camp នៅ​ថ្ងៃទី ២៤ ខែតុលា​ខាងមុខនេះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130