ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO គ្រោង​បង្កើត​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ថ្មី​សម្រាប់​ស្រាវជ្រាវ​ប្រភពដើម​នៃ​ជំងឺ​ថ្មីៗ​

វ៉ាស៊ីនតោន​៖ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ពុធ បានស្នើ​ដល់​អ្នកជំនាញ​ចំនួន ២៦ នាក់ ដើម្បី​បង្កើត​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ថ្មី​របស់ខ្លួន សម្រាប់​ការ​ស្រា​ជ្រាវ និង​សិក្សា​ពី​ប្រភពដើម​នៃ​មេរោគ​បង្ក​ជំងឺ​ថ្មីៗ ដោយ​ក្នុងនោះ​ក៏មាន​អ្នកជំនាញ​ដែល​ធ្លាប់បាន​បំពេញបេសកកម្ម​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​ប្រភពដើម​នៃ​វីរុស​កូ​រ៉ូ​ណា​ផងដែរ​។​.​ភ្នំពេញ​ថ្មី​

សេចក្តីស្នើសុំ​នេះ​បានបង្ហាញ​ឈ្មោះ​អ្នកជំនាញ​មួយចំនួន មុនពេល​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រយៈពេល ២ សប្តាហ៍​ចាប់ផ្តើម ក្នុងនោះ​មាន​អ្នកស្រី Marion Koopmans, អ្នកស្រី Thea Fischer និង​លោក Hung Nguyen ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ចិន កាលពីដើម​ឆ្នាំនេះ​។​

គួរ​បញ្ជាក់ថា អង្គការ​សុខភាព​ពិភពលោក​បានចាប់ផ្តើម​ដាក់សំណើរ​នេះ តាំងពី​ខែសីហា មកម្ល៉េះ ដោយបាន​ឲ្យ​ដឹងថា ខ្លួន​បាន​កំពុង​ស្វែងរក​សម្រាប់​គំនិត​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ដើម្បី​ផ្តល់​ដំបូន្មាន​ចំពោះ​ការស៊ើបអង្កេត​លើ​ប្រភពដើម​ជំងឺ​ថ្មីៗ​កាច​សាហាវ​ដែល​កើតចេញពី​សត្វ​ទៅ​មនុស្ស និង​អាច​ផ្ទុះ​រាតត្បាត​នាពេលខាងមុខ​ទៀត​៕
​ប្រភព​៖ Reuter NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130