ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​បន្ថែម ពាក់ព័ន្ធ​នឹង​ការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ ចំពោះ​ឥស្សរជន​ដែល​កាន់តំណែង​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​បាន​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

តាម​និតិ​វិធី ក្រោយពី​ពិនិត្យ សេចក្តីព្រាងច្បាប់​រួចរាល់ នោះ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នឹងត្រូវ​ប្រគល់ជូន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សិក្សា ហើយ​បញ្ជូនមក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ដើម្បី​កំណត់​ការប្រជុំពេញអង្គ ដើម្បី​អនុម័ត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា