ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UN ជំរុញ​ឲ្យ​បើក​ការស៊ើបអង្កេត​ចំពោះ​ការស្លាប់​របស់​អតីតរដ្ឋមន្ត្រី​វេ​ណេ​ស៊ុយ​អេ​ឡា​

កា​រ៉ា​កាស​៖ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (UN) បាន​ជំរុញ​ឱ្យ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ធ្វើការ​ស៊ើបអង្កេត​លក្ខណៈ​ឯករាជ្យ​មួយ ចំពោះ​ការស្លាប់​របស់​អតីតរដ្ឋមន្ត្រី​លោក Raul Baduel ជា​អ្នកប្រឆាំង​ដ៏​លេចធ្លោរ​ម្នាក់ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកទោសនយោបាយ​ក្រុមប្រឆាំង​របស់​ប្រទេស​នេះ​។​.​ភ្នំពេញ​ថ្មី​

ការិយាល័យ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​គឺ​លោកស្រី មី​សែ​ល​បា​សេ​ឡេ​ត (Michelle Bachelet) បាន​និយាយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ថា យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការស្លាប់​របស់លោក​រ៉ា​អ៊ូ​ល​បា​ឌូ​ល ដែល​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង ហើយ​យើង​ក៏បាន​អំពាវនាវ​ដល់ ប្រទេស​វ៉េ​ណេ​ហ្សូ​ឡា ដើម្បី​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ និង​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ដើម្បី​ធានា​ការទទួលបាន​ការថែទាំ​សុខភាព​ដល់​អ្នក​ជាប់ឃុំ​ទាំងអស់ ហើយ​ពិចារណា​លើ​វិធានការ​ផ្សេង​ចំពោះ​ការឃុំខ្លួន និង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន តាម​អំពើ​ចិត្ត​របស់ខ្លួន​។​

គួរ​បញ្ជាក់ថា លោក Baduel ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០០៩ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ បន្ទាប់ពី​បាន​បែកបាក់​ជាមួយ​គណបក្ស​សង្គមនិយម ដោយ​ទីបំផុត​លោក​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ផ្ទះ ហើយ​បន្ទាប់មក​លោក​ត្រូវបាន​ជាប់គុក​ម្តងទៀត​នៅ​ឆ្នាំ ២០១៧ ពីបទ​ចោទប្រកាន់ថា​លោក​បាន​ឃុបឃិត​ជាមួយ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ផងដែរ​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130