ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការជួសជុល​ប្រាសាទព្រហ្មកិល​

យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ប្រាសាទព្រហ្មកិល មានមុខ​ងារ​ជា​មន្ទីរពេទ្យ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​ប្រាសាទតូច​មួយ មាន​ទីតាំងនៅ​ផ្នែក​ខាងលិច​ឈៀង​ខាងជើង​ប្រាសាទអង្គរវត្ត​។​

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា ដោយ​ពិនិត្យឃើញ​ប្រាសាទព្រហ្មកិល រង​ការខូចខាត​ទ្រុឌទ្រោម​ខ្លាំង ថ្ម​ធ្លាក់​រាយប៉ាយ និង​តួ​ប៉ម​កណ្តាល បាន​បាក់​រលួស​អស់​មួយ​ចំហៀង​ទៅហើយ ទើប​ក្រុមការងារ​ធ្វើការ​ជួសជុល​បន្ទាប់ពី​បានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈកម្មាធិការ​អន្តរជាតិ ICC-Angkor​។​

លោក​បន្តថា ក្នុង​ដំណើរការ​ជួសជុល​នឹង​គ្រោង​ប្រើពេល​១​ឆ្នាំ ដោយ​បែងចែក​ការជួសជុល​ជា​៣​ដំណាក់កាល រួមមាន​៖ ទី​១ ការរៀបចំ​ឯកសារ ធ្វើ​កំណាយ​សិក្សា​ពី​រចនា​សម្ពន្ធ​របស់​ប្រាសាទ បែងចែក​លេខ​រៀង និង​ផ្គុំ​ថ្ម ទី​២ ចាប់ផ្តើម​រៀប​ផ្គុំ​ថ្ម​សាកល្បង និង​រៀបចំ​ពង្រឹង​គ្រឹះ និង​ទី​៣ គឺ​រៀបចំ​ថ្ម​ទាំងអស់​ដែល​បាន​រកឃើញ​ដាក់ចូល​ទីតាំង​ដើម​វិញ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130