ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca ជិត​ឈានដល់​ការបន្ត​កុងត្រា​ថ្មី​ជាមួយ Pedri ហើយ​

កីឡា ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជិត​ឈានដល់​ការបន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ Pedri ហើយ​ជុំវិញ​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ​នៅឯ​កីឡដ្ឋាន Camp Nou ។​

​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ​ជាមួយ​ក្លឹប​យក្ស​កាតា​ឡាន​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ក្រោយ ទោះបី​ក្លឹប​មាន​ជម្រើស​បន្ត​កុងត្រា​រយៈពេល ២ ឆ្នាំ​ទៀត​ក៏ដោយ​។​

​បច្ចុប្បន្ន Pedri គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ដែលមាន​ប្រាក់ខែ​ទាប​បំផុត​ហើយ​ក្រុម Barcelona បាននិងកំពុង​ពិភាក្សា​ជាមួយ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​ជុំវិញ​កិច្ចព្រមព្រៀង​ថ្មី​និង​ប្រសើរឡើង​។​

​ទោះយ៉ាងណា​បើ​យោងតាម​អ្នកកាសែត​អ៊ីតាលី Fabrizio Romano បាន​ឲ្យ​ដឹងថា​ភាគី​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​កុងត្រា​ថ្មី​ដែលមាន​សព​ល​ភាព​រហូតដល់​ខែមិថុនា​ឆ្នាំ ២០២៦ ។ កាសែត​ដដែល​បាន​អះអាងថា​កិច្ចសន្យា​ថ្មី​អាច​ត្រូវបាន​ចុះហត្ថលេខា​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ ហើយ​លក្ខខណ្ឌ​នៃ​ការដោះលែង​ខ្សែបម្រើ​រូបនេះ​គឺមាន​ដល់​ទៅ ១​ពាន់​លាន​អឺរ៉ូ​ឯណោះ​។​

​គួរ​បញ្ជាក់ថា កីឡាករ​រូបនេះ​បាន​ផ្ទេរ​ពី​ក្លិប La Palmas មកកាន់​ទឹកដី Camp Nou កាលពី​ឆ្នាំ​២០២០ ដោយ​បង្ហាញខ្លួន​បាន​៥៦​ប្រកួត​ហើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា