ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វ៉ាក់សាំង AstraZeneca ថៃ​ដា​ក់ប​ញ្ជូ​ល​ក្នុង​បញ្ជី​ប្រើ​ផ្លូវការ​របស់ WHO

បាងកក​៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ AstraZeneca ថៃ​របស់​ក្រុមហ៊ុន Siam Bioscience ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់ របស់​អង្គការ​សុខភាព​ពិភពលោក WHO ហើយ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Warat Karuchit ទីប្រឹក្សា​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ ថៃ​។​.​ភ្នំពេញ​ថ្មី​

លោក Warat បាន​ឲ្យ​ដឹងថា លោក Rogerio Gaspar អគ្គនាយក​នៃ​នាយក​រដ្ឋា​ន​បទ​ប្បញ្ញត្តិ​របស់ WHO បាន​ប្រា​ប់លោក Etleva Kadilli អគ្គនាយក​ផ្នែក​ផ្គត់ផ្គង់​របស់​អង្គការ Unicef តាមរយៈ​លិខិត​មួយច្បាប់​ថា វ៉ាក់សាំង AstraZeneca របស់​ក្រុមហ៊ុន​ថៃ Siam Bioscience ត្រូវបាន​បញ្ជាក់ និង​ដាក់បញ្ចូល​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់ WHO កាលពី​ថ្ងៃទី​១១ ខែតុលា ហើយ​។​

ដោយ​ក្នុង​លិខិត​នោះបាន​សរសេរថា វ៉ាក់សាំង​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​រដ្ឋបាល​ផលិត​ឱសថ​អូស្ត្រាលី​ដែ ល​ជា​អាជ្ញាធរ​គ្រប់គ្រង​វ៉ាក់សាំង រួចរាល់​ហើយ​៕
​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា