ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ស៊ី​រី​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លា​.​ប់​

ដា​ម៉ាស​៖ ការវាយប្រហារ​តាម​ដែនអាកាស​របស់​អ៊ីស្រាអែល នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ី​រី​បានសម្លាប់​ទាហាន​ស៊ី​រី​ម្នាក់ និង​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់ ៣ នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នកឃ្លាំមើល​សង្គ្រាម​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។​.​ភ្នំពេញ​ថ្មី​

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ស៊ី​រី SANA បាន​ដកស្រង់​សម្ដី​យោធា​ម្នាក់​របស់​ស៊ី​រី ដោយបាន​និយាយថា ការវាយប្រហារ កាលពី​ថ្ងៃ​ពុធ នៅ​ជិត​ទីក្រុង Palmyra ក្នុង​ខេត្ត Homs បានសម្លាប់​ទាហាន​ស៊ី​រី​ម្នាក់ និង​របួស ៣ នាក់​ផ្សេងទៀត​។​

យោធា​ដដែល​បាន​បន្តថា នៅ​ម៉ោង​ប្រមាណ ២៣ ៖ ៣៤ (២០ ៖ ៣៤ GMT) ម៉ោង​នៅក្នុង​ស្រុក សត្រូវ​អ៊ីស្រាអែល​បានធ្វើ​សកម្មភាព​ឈ្លានពាន​ពីលើ​អាកាស មក​ក្នុង​តំបន់​ប៉ាល​មី​រ៉ា (Palmyra) ដោយ​ផ្តោតលើ​បន្ទាយ​ទំនាក់ទំនង និង​ទីតាំង​ជាច្រើន​ទៀត​ដែល​នៅក្បែរនោះ​។​

ក្រុម​អ្នកសង្កេតការណ៍ បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​ហោះ​ឆ្លងកាត់​តំបន់ត្រីកោណ​ព្រំដែន​រវាង អ៊ីរ៉ាក់​- ស៊ី​រី​- ហ្ស៊​កដា​នី នៅពេល​ការវាយប្រហារ​នោះ​។​

គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានសម្លាប់​ទាហាន​ស៊ី​រី​ម្នាក់ និង​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់ ៣ នាក់​ផ្សេងទៀត​ផងដែរ​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា