ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​ចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ការពារ​កូ​វីដ​ឡើងវិញ​ព្រោះ​នៅសល់​ច្រើន​

ញ៉ូ​វ​ដេលី​៖ ប្រទេស​ឥណ្ឌា បានចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់ខ្លួន​សារជាថ្មី​ឡើងវិញ ប៉ុន្តែ​នៅក្នុង​ចំនួន​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​គ្រោង​នឹង​បង្កើន​ការនាំចេញ​បន្ថែមទៀត​ក្នុង​រយៈពេល ២-៣ ខែ​ខាងមុខនេះ ស្រប​ពេលដែល​ស្តុក​វ៉ាក់សាំង​នៅក្នុង​ស្រុក​មាន​ច្រើន ខណ​ប្រជាជន​ភាគច្រើន​របស់ខ្លួន បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។​.​ភ្នំពេញ​ថ្មី​

ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ បាន​និយាយថា វ៉ាក់សាំង Covaxin ចំនួន ១ លាន​ដូ​ស ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech ត្រូវបាន​ផ្ដល់ជូន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​រួចហើយ កាលពី​សប្តាហ៍​មុននេះ​។ ទីភ្នាក់ងារ​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​ក៏ត្រូវ​បានផ្ដល់​ទៅកាន់​ប្រទេស​នេ​ប៉ាល់​ផងដែរ ហើយ​បន្ថែមទៀតថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ គឺ​ផ្តោត​សំខាន់​តែ​លើ​ប្រទេសជិតខាង​ជាមុនសិន​។​

ទីភ្នាក់ងារ​ដដែល បាន​បន្តថា រហូតមកដល់​ពេលនេះ វ៉ាក់សាំង​ប្រហែល ៤ លាន​ដូ​ស ត្រូវបាន​នាំចេញ ដែលជា​ចំនួន​តិច​មួយ សមាមាត្រ​ទៅនឹង​កម្មវិធី​ការទូត​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ ប៉ុន្តែ​ដោយសារ​រលក​ទី ២ នៃ​ជំងឺ​កូ​វីដ ១៩ បាន​ផ្ទុះឡើង ធ្វើ​ឲ្យ​រដ្ឋាភិបាល​បង្ខំចិត្ត​ឲ្យ​បញ្ឈប់​កម្មវិធី​នេះ​តែម្ដង​៕
​ប្រភព​៖ Reuter NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា