ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

FDA អនុញ្ញាត​អ្នក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ Johnson&Johnson អាច​ទទួល​ដូ​ស​ជំរុញ​ចន្លោះ​ត្រឹម ២ ខែ​

វ៉ាស៊ីនតោន​៖ ក្រុមប្រឹក្សា​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បានប្រកាស​គាំទ្រ​ការចាក់​ដូ​ស​ជំរុញ សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ មួយ​ដូ​ស របស់​ក្រុមហ៊ុន​អាមេរិក Johnson&Johnson ស្របពេល​មានការ​ព្រួយបារម្ភ​ថា ការចាក់​វ៉ាក់សាំង​នេះ​តែមួយ​ដូ​សមាន​ប្រសិទ្ធភាព​តិចជាង ការចាក់​វ៉ាក់សាំង​ផ្សេងៗ​។​.​ភ្នំពេញ​ថ្មី​

ក្រុមហ៊ុន Johnson&Johnson បាន​ឲ្យ​ដឹងថា ដូ​ស​ជំរុញ បាន​បន្ថែម​ការការពា​រ​ដ៏​សំខាន់​ក្នុង​រយៈពេល​ចន្លោះ ២ ខែ​ដំបូង បន្ទាប់ពី​ការចាក់​ដូ​ស​ទី​១ រួចរាល់ ប៉ុន្តែ​វា​អាចមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​នេះ ប្រសិនបើ​មនុស្ស​អាច​រង់ចាំ​រហូត​ដល់ ៦ ខែ​។ ប៉ុន្តែ​ដោយសារតែ​មិនអាច​កំណត់​ពេលវេលា​បានជា​ក់លាក់ ក្រុមប្រឹក្សា​របស់ FDA បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ កាលពី​ថ្ងៃ​សុក្រ​ថា ដូ​ស​ជំរុញ​គួរតែ​ត្រូវបាន​ផ្តល់ជូន​យ៉ាងហោចណាស់ ២ ខែ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​ហើយ​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា