ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៣​នាក់​ស្លាប់​និង​៧​នាក់​របួស​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​

​ឥណ្ឌូនេស៊ី ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​និង​៧ នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​៤.៨ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ កោះ​បាលី​របស់​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​មជ្ឈមណ្ឌល​រញ្ជួយ​ដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង ៣ និង ១៨ នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់​ដែលមាន​ជម្រៅ ១០ គីឡូម៉ែត្រ​ពីក្រោម​ដី​។ ទីភ្នាក់ងារ​នេះ​បាន​និយាយថា​ការរញ្ជួយ​ដី​នេះ​មិន​បង្កឱ្យមាន​រលក​យក្ស​ស៊ូណាមិ​ឡើយ​។​

​ប្រធាន​អង្គភាព​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​ខេត្ត​បាលី​លោក Gede Adhi Tiana Putra បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​ថា​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​ស្រុក Bangli​និង មនុស្សម្នា​ក់បាន​ស្លាប់ នៅក្នុង​ស្រុក Karangasem ។​

​លោក​បាន​និយាយថា​មនុស្ស​ចំនួន​៧​នាក់​ដែល​រងរបួស​ត្រូវបាន​គេ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។ ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយសារ​រញ្ជួយ​ដី​ហើយ​ការខូចខាត​ភាគច្រើន​នៅក្នុង​ស្រុក​បាង​លី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា