ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​ផ្ដល់ប្រាក់​សង​ជម្ងឺ​ចិត្ត​ដល់​គ្រួសារ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្លា​.​ប់​ក្នុងការ​វាយប្រហារ​ដោយ​ដ្រូ​ន​

វ៉ាស៊ីនតោន​៖ មន្ទីរ​បញ្ច​កោណ​ប៉ង់​តា​ហ្គោ​ន (Pentagon) អាមេរិក កាលពី​ថ្ងៃ​សុក្រ បានសម្រេច​ផ្តល់ប្រាក់​សំណង​សង​ជម្ងឺ​ចិត្ត​ដល់​ក្រុមគ្រួសារ​ជន​ស៊ីវិល ១០ នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) របស់​អាមេរិក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែ សីហា កន្លងទៅ ក្នុងអំឡុង​ថ្ងៃ​ចុងក្រោយ​មុនពេល​កងទ័ព​អាមេរិក​ដកខ្លួន​ចេញពី​ប្រទេស​នេះ​។​.​ភ្នំពេញ​ថ្មី​

គួរ​បញ្ជាក់ថា កាលពី​ខែ​មុននេះ មន្ទីរ​បញ្ច​កោណ​ប៉ង់​តា​ហ្គោ​ន (Pentagon) អាមេរិក បាន​ទទួលស្គាល់ថា ជន​ស៊ីវិល​អា​ហ្វ​ហ្កា​នី​ស្ថាន​យ៉ាងតិច ១០ នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) និង​រថយន្ត​មួយគ្រឿង ក្នុង​ទីក្រុង​កា​ប៊ុល កាលពី​ខែ សីហា ដែល​ការវាយប្រហារ​នេះ​ក្នុង​គោលបំណង​សំដៅ​សម្លាប់​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម​នោះទេ ដែល​គេ​ជឿថា​បាន​ព្យាយាម​រៀបចំ​គម្រោងការ បំផ្ទុះ​គ្រាប់បែក​មកលើ​កងទ័ព​អាមេរិក​នៅ​ព្រលានយន្តហោះ​នៃ​ទីក្រុង​កា​ប៊ុល នៅ​ថ្ងៃ​ចុងក្រោយ​ពេលដែល​កងទ័ព​អាមេរិក​បាន​ដក​ចេញពី​ប្រទេស​នេះ​៕
​ប្រភព​៖ TWS NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា