ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្យ៉ាងដែរ ! ទាល់តែ​ផ្អើល​ដេញ​វ៉ៃ​អ្នកកាសែត​ទើប​ចុះបង្ក្រាប​(sic)

អាច​និយាយថា​ជា​លើកដំបូង​ហើយ​ដែល​ក្រុមជើងកាង​សង្វៀន​បញ្ជល់មាន់​ក្នុង​ឃុំ​ត្បែង ស្រុក​បាទី ខេត្តតាកែវ​ប្រើ​ដំបង​ដេញ​វ៉ៃ​អ្នក​សារពត៌មាន​ដែល​ចុះ​យក​ពត៌មាន​នៃ​អំពើ​ខុសច្បាប់ ដែល​គេ​ដឹងថា​សង្វៀន​ខុសច្បាប់​មាន​ម្ចាស់​ងា​ជា​ឧកញ៉ា​។​ករណី​នោះ​កើត​ទ្បើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ម្សិលមិញ​។​ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ ក្រោយ​ផ្ទុះ​ហិង្សា​លើ​អ្នក​សារពត៌មាន​ក៏​ស្រាប់តែ​សមត្ថកិច្ច​ប្រ​ញ៉ាប់​ប្រ​ញ៉ាប់​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​របស់លោក​ឧកញ៉ា​នោះ​ភ្លាមៗ​ដែរ តែ​គេ​ដឹងថា​ចាប់​បានតែ​ខ្យល់​ប៉ុណ្ណោះ​។​

សាធារណជន​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​ខ្យល់ព្យុះ​របស់​សមត្ថកិច្ច​ព្រោះថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​សម្បើម​នេះ​បើក​លេង​រាប់​ឆ្នាំ​មកហើយ ហើយ​បើទោះបី​មូលដ្ឋាន​នោះ​ផ្ទុះ​កូ​វីដ​ក៏ដោយ​ក៏​ពួកគេ​អត់​ផ្អាក​ដែរ​គឺ​បើក​លេង​ជា​រៀងរហូត​តែម្តង​។​

ប៉ុន្តែ​គេ​គួរតែ​ពិចារណា​ទៅ​ថា តើ​ហេតុអ្វី​បាប​ជា​លោក​ឧកញ៉ា​ម្នាក់​នោះ​អាច​បើក​សង្វៀន​ជល់​មាន់​យ៉ាង​ធំ ហើយ​បើក​ដោយ​រលូន​ពុំមាន​ការ​ភ​យ័​ព្រួយ​ឬ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ដូច្នេះ ? តើ​សមត្ថកិច្ច​មិនដឹង​ឬ​យ៉ាងម៉េច ឬក៏​ដឹង​ដែរ​តែ​ធ្វើ​មិនដឹង​?​។​គ្មាន​អ្នកណា​អាច​ឆ្លើយ​នូវ​សំណួរ​នេះ​ជំនួស​សមត្ថ​កិ​ច្វ​បាន​នោះ​ទ្បើ​យ​។​

យ៉ាងណា​ក៌​ដោយ សាធារណជន​គ្រាន់តែ​បង្ហាញ​នូវ​ការហួសចិត្ត​ថា បើ​កុំ​តែមាន​ករណី​ប្រើ​ហិង្សា​លើ​អ្នក​សារពត៌មាន កុំ​អី​សង្វៀន​ជល់​មាន់​ក្នុងស្រុក​បាទី​ដែល​គេ​ស​ង្ស​យ័​ថា​ជា​របស់​ឧកញ៉ា​ម្នាក់​នោះ នៅ​បន្ត​បើក​ជា​រៀងរហូត​ដោយ​គ្មាន​ការបង្ក្រាប​នោះ​ទ្បើ​យ​។​និយាយ​អញ្ចឹង​មិនមាន​ន​យ័​ថា​សមត្ថកិច្ច​អសមត្ថភាព​នោះទេ តែ​លោក​ម្ចាស់​សង្វៀន​ជល់​មាន់​ឯណោះ​ទេ​ដែល​មានបរ​មី​ខ្ពស់ ដែល​អាច​ប្រើ​វេទមន្ត​សណ្តំ​ចិត្ត​និង​បំបិទ​ភ្នែក​សមត្ថកិច្ច​បាន​ដោយ​រលូន​គួរ​ឲ្យ​កោតសរសើរ​។​

សាធារណជន​គ្រាន់តែ​លើកទ្បើង​នូវ​ការយល់ឃើញ​ខ្លះៗ​ថា បើ​កុំ​តែ​កើតមាន​អំពើហិង្សា​ដេញ​វាយ​អ្នក​សារពត៌មាន​ផ្អើល​ពេញ​នគរ កុំ​អី​ក៏​មិនដឹង​ដល់​សមត្ថកិច្ច​ចុះបង្ក្រាប​ដែរ​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នោះដែរ មិន​ថា​អញ្ចឹង​ហ្អ៎​ក ?​ដូច្នេះ​អ្នក​សារពត៌មាន​ក៏មាន​គុណសម្បត្តិ​ដែរ​មិនអាច​មើលរំលង​នោះ​ទ្បើ​យ ខណដែល​សមត្ថកិច្ច​ក៏​មិនត្រូវ​ភ្លេចគុណ​សម្បត្តិ​របស់​អ្នក​សារពត៌មាន​នោះដែរ ។​

សូមជម្រាបថា​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី បាន​អញ្ជើញ​ចូលរួម និង​អមដំណើរ លោក ភួ​ន ឈី​ម អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាទី ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាល ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។​ការចុះ​បង្ក្រាប​នោះ​ធ្វើ​ទ្បើង បន្ទាប់ពី​ករណី​ផ្ទុះ​ហិង្សា​លើ​អ្នក​សារពត៌មាន​ដែល​ចុះ​យក​ពត៌មាន​នៅ​ចំណុច​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មហិមា​ខាងលើ ដែល​ករណី​នោះ​ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ថ្នាក់ដឹកនាំ​ខាងលើ​ផងដែរ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា