ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក គាត ហ៊ុល ដឹកនាំ​កម្លាំងចម្រុះ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង យក គ្រឿងចក្រ​កាយ បើក​មុខទឹក​ដើម្បី​បញ្ជៀ​សការ​ជន់​លិច

​ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​ក្រុមការងារ ក្រុង សង្កាត់ កងកម្លាំង​ចម្រុះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​បាន​យក​គ្រឿងចក្រ​ធ្វើ​ការកាយ​បើកមុខ​ទឹក​ដើម្បី​បញ្ជៀ​សការរ​ជន់​លិច​ទីតាំង​វត្ត​អារាម សាលារៀន និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ដោយ​ពិនិត្យឃើញ ស្ថានភាព​ទឹក បន្ត​កើនឡើង​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ក៏ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​តាម​តំបន់​ទំនាប​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ស្ថានភាព​ទឹក​ឲ​បាន​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះ​ក្មេងៗ ត្រូវ​ពិនិត្យ​តាម​ជុំវិញ​ផ្ទះ និង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​ជៀសវាង​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា