ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ចង់បាន Aguero មក​ចាប់​ដៃគូ​ជាមួយ Messi ដោយ​យល់ព្រម​ឲ្យ​កីឡាករ​រូបនេះ​ទៅ Barca

កីឡា ៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹងថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain កំពុង​រៀបចំ​ផែនការ​ទិញយក Sergio Aguero ពី​ក្លឹប Barcelona ដើម្បី​ចាប់ដៃ​គូរ​ជាមួយ Lionel Messi ហើយ​ត្រៀម​ប្រើ​កីឡាករ Mauro Icardi ជា​ថ្នូរ​។​

​សារព័ត៌មាន El Nacional បាន​រាយការណ៍​ថា Messi បាន​រំអុក​ឲ្យ PSG ចុះហត្ថលេខា​យក Aguero មក​ទីក្រុង​ប៉ារីស​ផងដែរ​។ ។ ជាការ​ពិត Aguero ចង់​ផ្ទេរ​មក Barca ដើម្បី​លេង​ជាមួយ Messi តែដោយសារ​បញ្ហា​រឿង​ហិ​រញ្ញា​វត្ថុ​ក៏​នាំ​ឲ្យ​កីឡាករ​ទាំងពី​ខកខាន​ជួបជុំគ្នា​។ យ៉ាងណាមិញ​ក្នុង​បែបនេះ PSG មិន​ចង់​ប្រើ​លុយ​សុទ្ធ​ទេ តែ​ចង់​ដោះដូរ​ដោយ​ប្រើ​កីឡាករ Icardi ហើយ​បើ​តម្លៃលើស​ខ្វះ​គ្នា​ប៉ុណ្ណោះ​ប៉ះប៉ូវ​ប្រាក់​បន្ថែម​។​

​គួរ​បញ្ជាក់ថា Aguero បាន​ផ្ទេរ​មកកាន់ Barcelona ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​គេ​ទើបតែ​បង្ហាញខ្លួន​ឲ្យ​ក្លិប​បានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្រោយ​ជាស​អ​ស្បើយ​ពីរ​បួស​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130