ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចូលធ្វើការ​ទើបបាន​៤​ខែ​ហ៊ាន​លួច​វេរ​ប្រាក់​ពី​គណនេយ្យ​ធនាគារ​របស់​ក្រុមហ៊ុន ចូល​គណនេយ្យ​របស់ខ្លួន​ប្រមាណ​១​លាន​បាត​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចូលធ្វើការ​ទើបបាន​៤​ខែ​សោះ​ដោយមាន​តួនាទី​ផ្នែក​គណនេយ្យ​ក៏​ស្រាប់តែ​បែកគំនិត​លួច​វេរ​ប្រាក់​ពី​គណនី​យ្យ​ធនាគារ​របស់​ក្រុមហ៊ុន RUPIAHTOTO វេរ​ចូល​គណនេយ្យ​របស់ខ្លួន​ចំនួន​៥៦៩,០០០,០០០​រូប​ពី គិត​ជា​ប្រាក់​បាត ស្មើរ​១​លាន​បាត ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន ខណដែល​ការឃាត់ខ្លួន​នោះ​ធ្វើ​ទ្បើង​ក្រោយពី​ក្រុមហ៊ុន​រកឃើញថា​ឈ្មោះ​ចាន់​ដ្រា បាន​លួច​វេរ​ប្រាក់​ពី​ក្រុមហ៊ុន​បញ្ចូល​ក្នុង​គណនេយ្យ​របស់ខ្លួន​ហើយ ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តែម្ដង ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ក្នុង​ពាក្យបណ្តឹង​របស់ ឈ្មោះ​ហ្វា​ញ​ឌី​ចា​យ៉ា គូ​នី​យ៉ា​វ៉ាន់​(FINDJAYA KURNIAWAN) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ​បូរី​ដួង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា ឈ្មោះ​ចាន់​ដ្រា (CHANDRRA) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ​បុរី​ដួង​ច័ន្ទ បានមក​ធ្វើការ​នៅ​ក្រុមហ៊ុន RUPIAHTOTO​របស់ខ្លួន​មាន​តួនាទី​ផ្នែក​គណនេយ្យ​បាន​រយ​:​ពេល​៤​ខែ​ហើយ ក្រោយមក​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១ ក្រុមហ៊ុន​បានដឹងថា​ឈ្មោះ​ចាន់​ដ្រា បាន​លួច​វេរ​ប្រា​ក់ដោយ​ប្រើ​គណនេយ្យ​ធនាគារ​របស់​ក្រុមហ៊ុន វេរ​ប្រាក់​ចេញចូល​ជា​បន្តបន្ទាប់​ចូលទៅ​គណនេយ្យ​របស់ខ្លួន សរុប​ទឹកប្រាក់​ចំនួន ៥៦៩,០០០,០០០​រូប​ពី ប្រាក់​ឥណ្ឌូនេស៊ី បើ​គិត​ជា​ប្រាក់​ថៃ​ស្មើ​ជាង​១​លាន​បាត​។​លោក​ថា ក្រោយពី​ក្រុមហ៊ុន​រកឃើញថា​ឈ្មោះ​ចាន់​ដ្រា បាន​លួច​វេរ​ប្រាក់​ពី​ក្រុមហ៊ុន​បញ្ចូល​ក្នុង​គណនេយ្យ​របស់ខ្លួន​ហើយ​ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចាប់ខ្លួន​តែម្ដង ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឱ្យដឹងទៀតថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ឈ្មោះ​ចាន់​ដ្រា ហើយ​បញ្ជូនមក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ ។

ក្នុងនោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​វេរ​ប្រាក់​ពី​ក្រុមហ៊ុន RUPIAHTOTO ពិត​ប្រា​ដ​មែន ព្រោះ​ខ្លួន​បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​រយ​:៤​ខែ ហើយ​ខ្លួន​មាន​តួនាទី​ផ្នែក​គណនេយ្យ​ហើយ​ខ្លួន​បាន​បង្កើត​អា​ខោ​ន​ចំនួន​១ ទុក​សម្រាប់​ប្រើប្រាស់​ខ្លួនឯង ដោយ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ ខ្លួន​បាន​លួច​វេរ​ប្រាក់​ពី​គណនេយ្យ​ក្រុមហ៊ុន មក​អា​ខោ​ន​គណនេយ្យ​ខ្លួនឯង​ចំនួន​៥​លើក​បាន​ទឹកប្រាក់​សរុប​ចំនួន​៥៦៩,០០០,០០០​រូប​ពី ប្រាក់​ឥណ្ឌូនេស៊ី បើ​គិត​ជា​ប្រាក់​ថៃ​ស្មើ​ជាង​១​លាន​បាត ហើយ​ប្រាក់​ទាំងនោះ​ខ្លួន​បាន​ដក​ចាយ​ផង និង​វេរ​ទៅឱ្យ​ម្ដាយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផង ។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​៤​នាទី ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១ ដោយ​ទទួល​តាម​បទបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130