ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អំពើហិង្សា​នៅ​បង់​ក្លា​ដែ​ស​បណ្ដាល​ឲ្យ​មនុស្ស ២ នាក់​ស្លា​.​ប់ និង​ប្រាសាទ​ជាច្រើន​ត្រូវ​បំផ្លាញ​

ដា​កា​៖ មន្ត្រី​ប៉ូលីស​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស បាន​ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាងតិច ៣០០ នាក់ បន្ទាប់ពី​បុរស​ហិណ្ឌូ ២ នាក់​ត្រូវបាន​សម្លាប់ និង​ប្រាសាទ​ជាច្រើន​ត្រូវបាន​បំផ្លាញ ក្នុង​ហេតុការណ៍​អំពើហិង្សា​មួយ​កើតឡើង​ពី​សំណាក់​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម ដោយ​ចោទប្រកាន់ថា​មានការ​បំផ្លាញ​សៀវភៅ​សាសនា​ឥស្លាម ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ កាលពី​សប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល​កើតឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។​.​ភ្នំពេញ​ថ្មី​

ក្រុមអ្នកតវ៉ា​នៅ​វិហារ​ហិណ្ឌូ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅតាម​តំបន់​ផ្សេងៗ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច ៦ នាក់​ក្នុងនោះ​មាន​ជនជាតិ​ហិណ្ឌូ ២ នាក់​ស្លាប់ និង​ជាង ១០០ នាក់​ផ្សេងទៀត​រងរបួស​។​

មន្ត្រី​ប៉ូលីស បាន​ឲ្យ​ដឹងថា ក្រុមអ្នកតវ៉ា​ជាង ២០០ នាក់ បាន​វាយ និង​ចាក់​សម្លាប់​សមាជិក​ប្រតិបត្តិ​ម្នាក់ នៃ​គណៈកម្មាធិការ​ព្រះវិហារ​នៅ​ទីក្រុង Begumganj ភាគខាងត្បូង ដែលជា​សមាជិក​សហគម​ន៍​ហិណ្ឌូ រៀបចំ​ធ្វើ​ពិធី​ចុងក្រោយ​នៃ​ពិធីបុណ្យ Durga Puja រយៈពេល ១០ ថ្ងៃ​។​

គួរ​បញ្ជាក់ថា អំពើ​ហឹ​ង្សា​នេះ​បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​បង់​ក្លា​ដែ​ស បន្ទាប់ពី​រូបថត​មួយ​សន្លឹក​ត្រូវបាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន ដោយ​បង្ហាញ​ពី​គម្ពី​គូ​រ៉ា​ដែល​ដាក់​នៅលើ​ជង្គង់​របស់​អាទិទេព​ហិណ្ឌូ​មាន​សភាព​ខ្ទេចខ្ទី អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ Durga Puja នៅក្នុង​ស្រុក Cumilla ភាគ​ខាងកើត​ប្រទេស​បង់​ក្លា​ដែ​ស​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130