ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ជាង ៥.០០០ នាក់ ដោយសារ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​

ណៃ​ពិដោ​៖ ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing បាន​និយាយ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​ដោះលែង​អ្នកទោស​ជាង ៥.០០០ នាក់​ដែល​ជាប់ពន្ធនាគារ ដោយសារ​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ កាលពី​ខែកុម្ភៈ កន្លងទៅ​។​.​ភ្នំពេញ​ថ្មី​

លោក​បាន​បន្តថា អ្នកទោស​សរុប​ចំនួន ៥.៦៣៦ នាក់​នឹង​ត្រូវបាន​ដោះលែង ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Thadingyut នៅ​ចុងខែ​តុលា​នេះ បន្ទាប់ពី​លោក​ត្រូវបាន​គេ​ដក​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​តំបន់ ជុំវិញ​ការប្តេជ្ញាចិត្ត​ក្នុងការ​លុបបំបាត់​វិបត្តិ​បង្ហូរឈាម​នៅ​មី​យ៉ាន់​ម៉ា​។​

បើ​យោងតាម​ការបញ្ជាក់​ពី​ក្រុម​អ្នកឃ្លាំមើល​ក្នុងស្រុក បាន​ឲ្យ​ដឹងថា មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ ចាប់តាំងពី​រដ្ឋប្រហារ ដោយមាន​ជន​ស៊ីវិល​ជាង ១.១០០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបង្ក្រាប ដើម្បី​ប្រឆាំងនឹង​ការចាប់ខ្លួន​មនុស្ស​ជាង ៨.០០០ នាក់ ។​
ទន្ទឹម​នោះ សមាគមន៍​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ បាន​រាយការណ៍​ថា បច្ចុប្បន្ននេះ​មាន​អ្នកទោស​ជាង ៧.៣០០ នាក់​កំពុងស្ថិត​នៅក្រៅ​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​។​

គួរ​បញ្ជាក់ថា កន្លងមក​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ក៏​ធ្លាប់បាន​ដោះលែង​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ជាង ២.០០០ នាក់​ពី​ពន្ធនាគារ​ទូទាំងប្រទេស កាលពី ខែកក្កដា រួមទាំង​អ្នកសារព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាលយោធា​ផងដែរ​៕
​ប្រភព​៖ CAN NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130