កីឡា ៖ ចាន់ វឌ្ឍនាកា ,គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី អាចវិលត្រឡប់ទៅផ្ទះវិញបានហើយ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័កនៅសាលាបាល់ទាត់ជាតិបាទី និង ទទួលបានតេស្តអវិជ្ជមានកាលពីព្រឹកមិញ។
សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើបាន រកឃើញវិជ្ជមានកូវីដ១៩ នៅការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន៕