ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មិន​ខុសពី​កម្ពុជា ថ្ងៃនេះ​មី​យ៉ាន់​ម៉ា សម្រេច​បើក​សាលារៀន​ឡើងវិញ​ក្រោយ​ស្ថានភាព​កូ​វីដ​មាន​ភាពល្អប្រសើរ​

ណៃ​ពិដោ​៖ ប្រទេស​មី​យ៉ាន់​ម៉ា បានសម្រេច​បើក​សាលារៀន​អប់រំ​មូលដ្ឋាន​ទាំងអស់​ឡើងវិញ នៅ​ថ្ងៃ​ច័ន្ទ​នេះ រួមមាន​សាលារៀន​ឯកជន និង​សាលារៀន​រដ្ឋ ស្រប​ពេលដែល​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​កូ​វីដ ១៩ ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​មានការ​ធ្លាក់​ចុះ គួរ​ឲ្យ​កត់សម្គាល់​។​

សាលារៀន​ក្នុង​ក្រុង​ចំនួន ៤៦ កន្លែង​នឹងត្រូវ​បានចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ ក្រោយ​បាន​បិទ​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ ដោយ​គិត​ចាប់តាំងពី​ដើមខែ កក្កដា មកម្ល៉េះ​។ ដោយ​ការបើក​ឡើងវិញ​នេះ​នឹងត្រូវ​ផ្អែកលើ​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការឆ្លង​រីក​រាលដាល​ចំពោះ​ជំងឺ​កូ​វីដ ១៩ ។ (.​ភ្នំពេញ​ថ្មី​.) នេះ​យោងតាម​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ស្តីពី​ការបង្ការ គ្រប់គ្រង និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មី​យ៉ាន់​ម៉ា​។​

ទន្ទឹម​នោះ ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​នឹង​កំពុង​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​សិស្ស​មធ្យមសិក្សា និង​សិស្ស​វិទ្យាល័យ​ដែលមាន​អាយុ​លើសពី ១២ ឆ្នាំ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរៀន​វិញ​ផងដែរ​៕
​ប្រភព​៖ Xinhua NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា