ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់នៅ​ស្រុក​រមាសហែក​៨៤​គ្រួសារ​បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

​ខេត្តស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង រួម​ដំណើរ​ដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា គណៈ​កិត្តិយស សាខា និង​សហការី​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ៨៤​គ្រួសារ នៅ​ឃុំ​ក្រសាំង អណ្តូង​ត្របែក អំពិល និង​ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ លោកជំទាវ​ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ជាពិសេស សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ៣​ការពារ ៣​កុំ ខណៈដែល​សាលារៀន​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ រួមមាន ៖ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ក្នុង ១ គ្រួសារ ទទួលបាន​៖ អង្ករ ៣០ គ​.​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​ជ័រ​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ​,​មុង​,​សា​រ៉ុង​,​ក្រមា ) ម៉ាស ៣ បន្ទះ ថវិកា​ចំនួន ២០០,០០០ រៀល ។ សម្រាប់​គ្រួសារ​រងគ្រោះ​មធ្យម​ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​ជ័រ​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ​,​មុង​,​សា​រ៉ុង​,​ក្រមា ) ម៉ាស ៣ បន្ទះ ថវិកា​ចំនួន ៥០,០០០ រៀល ឧបត្ថម្ភ​ដល់​អ្នករបួស ថវិកា ២០០,០០០ រៀល ។

គ្រួសារ​រងគ្រោះ​តិចតួច​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៦០,០០០ រៀល សម្រាប់​ទិញ​សម្ភារ​ជួសជុលផ្ទះ ឡើងវិញ និង​ប្រគេន​ដល់​ព្រះសង្ឃ អង្ករ ៥០ គ​.​ក្រ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន​មួយឈុត​និង​បច្ច័យ ២០០,០០០ រៀល ។ ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ឧបត្ថម​បន្ថែម​ដល់​គ្រួសារ​រងគ្រោះ​ធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះ​មធ្យម​ក្នុង ១ គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ក្រសាំង សម្រាប់​ចូល​បុណ្យ កឋិនទាន ថវិកា ១ លាន​រៀល​ផងដែរ​៕​ដោយ ៖ គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា