ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បា​រ៉ែ​ន អនុម័ត​វ៉ាក់សាំង​ការពារ​កូ​វីដ​ប្រភេទ Pfizer សម្រាប់​កុមារ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​

ម៉ា​ណា​ម៉ា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​បា​រ៉ែ​ន បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា បា​រ៉ែ​ន បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ប្រភេទ Pfizer សម្រាប់​ចាក់​ជូន​ដល់​កុមារ​ដែលមាន​អាយុ​ចន្លោះ​ពី ៥ ទៅ ១១ ឆ្នាំ​។​

អាជ្ញាធរ​គ្រប់គ្រង​សុខភាព​ជាតិ​បា​រ៉ែ​ន បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ចាក់​វ៉ាក់សាំង​នេះ​ដល់​កុមារ​ចំនួន ៣.១០០ នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥ ទៅ ១១ ឆ្នាំ ហើយ​ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា វា​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៩០.៧ ភាគរយ​ក្នុងការ​ប្រឆាំងនឹង​មេរោគ​នេះ​។ ដោយឡែក ការសាកល្បង​ខាងលើ​មិនមាន​ភាពអវិជ្ជមាន​ណាមួយ​កើតឡើង​ទេ​ក្នុងចំណោម​កុមារ​ចំនួន ៣.១០០ (.​ភ្នំពេញ​ថ្មី​.) នាក់​នោះ​។

គួរ​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី ៥ ទៅ ១១ ឆ្នាំ​នៅ​បា​រ៉ែ​ន​នេះ​នឹងត្រូវ​ចាប់ផ្ដើម នៅ​ដើមឆ្នាំ ២០២២ ខាងមុខ​៕
​ប្រភព​៖ Reuter NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា