ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Biden ស្តីបន្ទោស​មេដឹកនាំ​ចិន និង​រុស្ស៊ី​ធ្ងន់ៗ ចំពោះ​ការខកខាន​កិច្ចប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​

វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បាន​រិះគន់​ចំៗ​លើ​មេដឹកនាំ​ចិន និង​រុស្ស៊ី ដែល​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP26 (.​ភ្នំពេញ​ថ្មី​.) ខណ​មេដឹកនាំ​ជាង ១២០ នាក់​បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​នៅ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ស្កុ​ត​ឡេ​ន​។​

នៅក្នុង​សុន្ទរកថា​មួយ កាលពី​ថ្ងៃ​អង្គា​រលោក ចូ បៃ​ដិ​ន បាន​និយាយថា អាកាសធាតុ​គឺជា​បញ្ហា​ដ៏​ធំ​មួយ តែ​បែរជា​ប្រទេស​ចិន​បាន​បដិសេធ​មិន​ចូលរួម ហើយ​លោក​បន្ថែមថា វា​គឺជា រឿង​ដូចគ្នា​ជាមួយ​រុស្ស៊ី ខណ​ទាំង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង សុទ្ធតែ​មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។​

គួរ​បញ្ជាក់ថា ចិន​ជា​ប្រទេស​ដែល​បញ្ចេញ​កាបូនឌីអុកស៊ីត​ធំជាងគេ​លើ​ពិភពលោក បន្ទាប់មក​គឺ​អាមេរិក ខណ​រុស្ស៊ី​ជា​ប្រទេស​ទី ៥ បន្ទាប់ពី​សហភាព​អឺរ៉ុប EU និង​ឥណ្ឌា​៕
​ប្រភព​៖ BBC NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា