ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី គ្រោង​ដាក់ពង្រាយ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅ​ឆ្នាំក្រោយ​

ម៉ូស្គូ​៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា កងទ័ពជើងទឹក​រប​ស់​ប្រទេស​លោក​នឹង​ចាប់ផ្តើម​ដាក់ពង្រាយ​នូវ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅ​ឆ្នាំ​ក្រោយនេះ​។​

លោក ពូ​ទីន បានប្រកាស​ប្រាប់​មន្ត្រី​ការពារជាតិ​កំពូល​នៅ​ទីក្រុង Sochi កាលពី​ថ្ងៃ​ពុធ​ថា ការ​តេស្ត​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Zircon (.​ភ្នំពេញ​ថ្មី​.) កាន់តែ​ខិតជិត​មកដល់​ហើយ​។​

ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ខែ តុលា បាន​បញ្ចេញ​វីដេអូ​នៃ​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ នូវ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ពី​នាវាមុជទឹក​។លោក ពូ​ទីន បញ្ជាក់​បន្ថែមថា មី​ស៊ី​ល​នេះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ ៥ ដង ។ មី​ស៊ី​ល​ទាំងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​ពិបាក​ក្នុងការ​ស្ទាក់ចាប់ ព្រោះ​វា​អាច​ផ្លាស់ប្តូរ​គន្លង​នៅក្នុង​ការហោះហើរ​របស់​វា​។

ទន្ទឹម​នោះ លោក ពូ​ទីន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍ និង​ណែនាំ​បច្ចេកវិទ្យា​សម្រាប់​ផលិត​សព្វាវុធ​ថ្មីៗ ដែលមាន​សមត្ថភាព​ទ​ប់​ទល់នឹង​ការគំរាមកំហែង​ផ្នែក​យោធា​ពី​បរទេស​ដែលជា​សត្រូវ​នឹង​ខ្លួន​។​

គួរ​បញ្ជាក់ថា អាមេរិក និង​ចិន​ក៏​កំពុង​អភិវឌ្ឍ​លើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នេះ​ផងដែរ ខណ​កាលពី​ខែ កញ្ញា កន្លងទៅ កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រភេទ​លឿន​ជាង​សំឡេង​នេះ​ទទួលបាន​ជោគជ័យ​ផងដែរ​៕
​ប្រភព​៖ NHK NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា