ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឡាវ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៩៥៩​នាក់​និង​ស្លាប់​ម្នាក់​

វៀង​ច័ន្ទ​៖ ប្រទេស​ឡាវ កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៩៥៩ ករណី​នៅ​ទូទាំងប្រទេស​នៅថ្ងៃនេះ ខណ​អ្នកស្លាប់​ថ្មី​ម្នាក់​។​

ទីភ្នាក់ងារ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​ឡាវ បាន​រាយការណ៍​ថា ការធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ៨.៣៩៤ ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ដោយ​រកឃើញ​វិជ្ជមាន​ចំនួន ៩៥៩ នាក់​។​

ក្រសួងសុខាភិបាល​ឡាវ បាន​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង ៩៥៩ (.​ភ្នំពេញ​ថ្មី​.) នាក់​ខាងលើ មាន​ករណី​នាំចូល ១១ ករណី និង ៩៤៨ ករណី​ជាការ​ឆ្លង​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​ឡាវ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤៥.០២០ ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៧៧ នាក់ និង​អ្នកជា​សះស្បើយ​សរុប ៥៥៤ នាក់​៕
​ប្រភព​៖ Laotian NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា