ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាលខេត្ត​រតនគិរី បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២៩ អាណត្តិ​ទី​៣

ខេត្តរតនគិរី​÷ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​រតនគីរី បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​លើ​កី​២៩ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត និង​មាន​វត្តមាន​លោក លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកជំទាវ​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត​។

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចខាងក្រោម​
១. បើក​កិច្ចប្រជុំ​
២. ពិនិត្យ​កូរ៉ុម​
៣. ពិនិត្យ ពិភាក្សា និង​អនុម័ត សេចក្ដីព្រាង កំណត់ហេតុ​កិច្ចប្រជុំ​សាមញ លើក​ទី​២៨ របស់​ក្រុមប្រឹក្សា​ខេត្ត​
៤. ពិនិត្យ ពិភាក្សា និង​អនុម័ត សេចក្ដីព្រាង របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ប្រចាំ​ខែតុលា​និង​លើក​ទិសដៅ​ការងារ ប្រចាំខែ​វិច្ឆិកា របស់​រដ្ឋបាលខេត្ត​
៥. ពិនិត្យ ពិភាក្សា និង​អនុម័ត សេចក្ដីព្រាង​របាយការណ៍​ត្រីមាស​ទី​៣ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត​
៦. ផ្សេងៗ​
៧. បូកសរុប​លទ្ធផល និង​បិទ​អង្គប្រជុំ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា