គូឡាឡាំពួ៖ យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤.៣៤៣ នាក់ទៀតគិតត្រឹមយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ២.៥០៦.៣០៩ នាក់។
ករណីឆ្លងថ្មីចំនួន ៩ ករណី គឺជាការនាំចូល ហើយ ៤.៣៣៤ ករណី គឺជាករណីក្នុងស្រុក។ ចំណែកករណីស្លាប់មានចំនួន ៣៥ នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៩.២៩១ នាក់។
ទន្ទឹមនោ អ្នកជំងឺចំនួន ៥.១៩០ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ ដែលនាំឱ្យចំនួនសរុបនៃការជាសះស្បើយមានចំនួន ២.៤១២.៣៩៥ (.ភ្នំពេញថ្មី.) នាក់។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនប្រជាជនបានប្រមាណ ៧៨.២ ភាគរយដែលបានទទួលយ៉ាងហោចណាស់មួយដូស ហើយ ៧៥.២ ភាគរយបានចាក់បានពេញលេញ៕
ប្រភព៖ Xinhua News