ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សោកនាដកម្ម ឆេះ​ថ្នាក់រៀន​ធ្វើ​ពី​ចំបើង​នៅ​នី​ហ្សេ​រី​យ៉ា ស​ម្លា​.​ប់​សិស្ស ២៦ នាក់​

អា​ប៊ូ​ចា​៖ សិស្សសាលា​យ៉ាងហោចណាស់​ចំនួន ២៦ នាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ហេតុការណ៍​នៃ​ការឆាបឆេះ​ថ្នាក់រៀន​ដែល​សាងសង់ឡើង​ពី​ចំបើង និង​ឈើ នៅ​ភាគខាងត្បូង ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អភិបាល​នៅក្នុង​តំបន់​នោះ​។​

លោក Chaibou Aboubacar អភិបាលក្រុង Maradi (.​ភ្នំពេញ​ថ្មី​.) បាន​និយាយថា អ្នកស្លាប់​ទាំងអស់​មាន​ចំនួន ២៦ នាក់ និង ១៣ នាក់​បាន​រងរបួស ដោយ​ក្នុងនោះ ៤ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ហើយ​ពួកគេ​ទាំងនោះ​ភាគច្រើន គឺមាន​អាយុ​ចន្លោះ​ពី ៥ ទៅ ៦ ឆ្នាំ​។ លោក បន្តថា អគ្គីភ័យ​គឺ​ងាយ​នឹង​ឆាបឆេះ​គឺជា​រឿង​ធម្មតា​ទៅហើយ ព្រោះ​ដោយសារតែ​បន្ទប់ ឬ​ថ្នាក់រៀន​របស់​ពួកគេ​សាងសង់ឡើង​ពី​ចំបើង និង​សំបកឈើ ដែល​ងាយ​នឹង​ឆាបឆេះ​បំផុត ប៉ុន្តែ​វា​កម្រ​បណ្តាល​ឲ្យ​មាន​សិស្ស​ស្លាប់ និង​របួស​ច្រើន​ដូច្នេះ នាពេល​កន្លងមក​។​

គួរ​បញ្ជាក់ថា ប្រទេស​នី​ហ្សេ​រី​យ៉ា គឺជា​ប្រទេស​ដែល​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​បាន​ព្យាយាម​ជួសជុល​កង្វះខាត​អគារសិក្សា ដោយ​ត្រូវ​សាងសង់ឡើង​ពី​ចំបើង និង​សំបកឈើ​រាប់ពាន់​បន្ទប់ ដោយពេល​ខ្លះ​សិស្ស​ត្រូវ​អង្គុយ​រៀន​នៅ​លើដី​ផ្ទាល់​ផងដែរ​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា