ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ថា​ករណី​ឆ្លង​កូ​វីដ​១៩​កំពុង​ធ្លាក់ចុះ​គ្រប់​ទីកន្លែង លើកលែងតែ​អឺរ៉ុប​

​អន្តរជាតិ ៖ អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​បាន​កើនឡើង ១០% នៅក្នុង​ទ្វីបអឺរ៉ុប​ក្នុង​សប្តាហ៍​មុន ដែល​ធ្វើឱ្យ​ក្លាយជា​តំបន់​តែមួយគត់​នៅលើ​ពិភពលោក​ដែលមាន​ករណី​ឆ្លង និង​អ្នកស្លាប់​កើន​ឡើងជា​លំដាប់​។ នេះ​ជា​សប្តាហ៍​ទី​ប្រាំមួយ​ជាប់ៗ​គ្នា ដែល​ការឆ្លង និង​ការស្លាប់​បាន​កើនឡើង​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។​

​នៅក្នុង​របាយការណ៍​ប្រចាំ​សប្តាហ៍​របស់ខ្លួន​ស្តីពី​ជំងឺ​រាតត្បាត ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​បាន​និយាយថា មាន​ករណី​ថ្មី​ប្រហែល ៣.១ លាន​ករណី​នៅ​ទូទាំង​ពិភពលោក កើនឡើង​ប្រហែល ១% ពី​សប្តាហ៍​មុន​និង ជិត​២ ភាគ ៣ នៃ​ករណី​ឆ្លង ១.៩​លាន​នាក់ ស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប​ដែល​ករណី​កើនឡើង ៧% ។​

​ប្រទេស​ដែលមាន​ករណី​ឆ្លង​ថ្មី​ច្រើនជាងគេ​នៅ​ទូទាំង​ពិភពលោក គឺ​សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស តួ​ក​គី និង​អាល្លឺម៉ង់​។ ចំនួន​អ្នកស្លាប់​ដោយសារ ជំងឺ​កូ​វីដ​១៩ ប្រចាំ​សប្តាហ៍​បាន​ធ្លាក់ចុះ​ប្រហែល ៤% នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ធ្លាក់ចុះ​នៅ​គ្រប់​តំបន់ លើកលែងតែ​អឺរ៉ុប​។​

ក្រៅពី​ប្រទេស​ចំនួន​៦១​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះបញ្ជី​នៅក្នុង​តំបន់​អឺរ៉ុប​របស់ខ្លួន ដែល​រួមមាន​ប្រទេស​រុស្ស៊ី​និងរ​ហូរ​ដល់​អាស៊ី​កណ្តាល ៤២% បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ករណី​យ៉ាងហោចណាស់ ១០% ក្នុង​សប្តាហ៍​មុន​។​​នៅ​អាមេរិក WHO បាន​និយាយថា ករណី​ថ្មី​ប្រចាំ​សប្តាហ៍​បាន​ធ្លាក់ចុះ​៥% ហើយ​ការស្លាប់​បាន​ធ្លាក់ចុះ​១៤%​ជាមួយនឹង​ចំនួន​ខ្ពស់បំផុត​ដែល​បាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា