ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ព្រៃឈើ​ស្រុក​វាលវែង​ម្នាក់ ត្រូវ​ឃាតក​សម្លាប់​នៅក្នុង​ស្នាក់ការ​

​ខេត្តពោធិ៍សាត់ ៖ ប្រភពពី​ភ្នាក់ងារ​ប្រចាំខេត្ត​ពោធិសាត់​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ករណី​ឃាតកម្ម​មួយ​បានកើត​ទ្បើង ដោយ​ជន​មិន​ស្គាល់មុខ​បាន​យក​កាំបិត​កាប់​ជាច្រើន​កាំបិត​ទៅលើ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​បន្ទប់​នៃ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង​។​

សមត្ថកិច្ច​សន្និដ្ឋានថា​ករណីនេះ​ជា​អំពើ​ប្លន់​យក​ទ្រព្យ​សម្ម​ត្តិ​ឬ​គំនំ ខណដែល​ជនរងគ្រោះ​បាន​បាត់បង់​សម្ភារៈ​មួយចំនួន​រួមមាន​៖​ម៉ូតូ​ដ្រី​ម​ស៊េរី​២០១៩​មួយគ្រឿង ទូរ​សព្ទ័​ដៃ​អាយ​ហ្វូ​ន​៣​គ្រឿង​និង​ចិញ្ចៀនពេជ្រ​មួយ​វង់​។​ក្រោយ​ធ្វើ​សកម្មភាព ជ​នស​ង្ស​យ័​បាន​រត់​គេចខ្លួនបាត់​។

សូម​ជម្រាប​ម្តង​ទៀតថា ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ខាងលើនេះ កើត​ទ្បើង កាលពី​វេលា​ម៉ោងជាង​៨ យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង នៅ​ចំណុច​ទួល​គ្រួស ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

ចំណែក ជនរងគ្រោះ​ឈ្មោះ សេង វិសាល អាយុ​៥២​ឆ្នាំ មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង មាន​ទីលំនៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា