ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​កែលម្អ​ផ្លូវ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​នៅ​ចុងឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​បន្ត​ជួសជុល​កែលម្អ​ផ្លូវថ្នល់​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ជាពិសេស ផ្លូវ​ក្នុង​វង់​តូច​ចាប់​ពីមុខ​ព្រះ​លានជល់ដំរី​រហូតដល់​ស្រះស្រង់ និង​បរិវេណ​ប្រាសាទអង្គរវត្ត​។​

លោក​យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការងារ​កែលម្អ​ផ្លូវថ្នល់​ខាងលើនេះ រួមមាន​ការ​អ៊ុត​បេតុង​កៅស៊ូ​ផ្លូវ (AC) និង​ការចាក់​បេតុង​សងខាង​ការពារ​ផ្លូវថ្នល់​ប្រវែង​សរុប​ជិត ៩​គីឡូម៉ែត្រ​។ លោក​បន្ថែមថា គម្រោង​ស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវ​ឡើងវិញ​នេះ មិន​ត្រឹមតែ​គិត​ទៅលើ​គុណភាព​ខ្ពស់​ប្រើប្រាស់​បានយូរ​អង្វែង​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តោត​ខ្លាំង​ទៅលើ​សោភ័ណភាព​តាម​ដងផ្លូវ​ផងដែរ​។

លោក អគ្គនាយករង​បញ្ជាក់ថា ការរៀបចំ​កែលម្អ​នេះ ក៏​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឆាប់ៗ​នា​ដើមឆ្នាំ​២០២២​ខាងមុខ ស្របតាម​ការរៀបចំរ​បស់​រាជរដ្ឋាភិបាល ហើយក៏​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ឱ្យ​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ សុវត្ថិភាព និង​ផាសុកភាព​លើសពី​មុន ព្រមទាំង​បង្ហាញ​អំពី​ភាព​រីកចម្រើន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា