ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម នឹង​ប្រឈម​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ចុងខែ​នេះ ហើយ​អាច​ជួប​ព្យុះ ៣ ទៀត​នៅ​ចុងឆ្នាំ​

ហាណូយ​៖ មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ឧតុនិយម​វៀតណាម (NCHF) បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​អូសបន្លាយ​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម រហូតដល់​ចុងខែ វិច្ឆិកា នេះ ហើយ​ទំនងជា​អាច​នឹងរង​ការវាយប្រហារ​ដោយ​ព្យុះ​ចំនួន ៣ ផ្សេងទៀត​នៅ​ឆ្នាំនេះ​។​

លោក Tran Quang Nang មន្ត្រី​មកពី NCHF បាន​បញ្ជាក់ថា សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​ទូទាំង​ខេត្ត​ភាគ​កណ្តាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ លោក បន្តថា ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៤ ខែ វិច្ឆិកា​នេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​មកលើ​តំបន់​ជាច្រើន ជាពិសេស​តំបន់​ភាគ​កណ្តាល និង​ភាគខាងត្បូង​ប្រទេស​។​

ទន្ទឹម​នោះ ទឹកភ្លៀង​ទំនងជា​នឹង​ឡើងដល់​កម្រិត ១០០ ទៅ ២៥០ មី​លី​ម៉ែត្រ​នៅក្នុង​ខេត្ត Thua Thien ខេត្ត Hue ខេត្ត Da Nang ខេត្ត Quang Nam និង​ខេត្ត Khanh Hoa (.​ភ្នំពេញ​ថ្មី​.) និង​រហូតដល់ ៦៥០ មី​លី​ម៉ែត្រ​ផងដែរ​។​

គួរ​បញ្ជាក់ថា តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ទំនងជា​រង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេញ​មួយខែ​វិច្ឆិកា​នេះ ហើយ​កម្រិត​ទឹកភ្លៀង​ខ្ពស់បំផុត​នឹង​កត់ត្រា​រវាង​ខេត្ត Quang Binh ភាគ​ខាងជើង និង​ខេត្ត Khanh Hoa ភាគខាងត្បូង​៕
​ប្រភព​៖ VNEXPRESS NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា