ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សកម្មភាព​ខួង ឬ​បូម​យក​ប្រេង និង​ឧស្ម័ន​នឹង​នៅតែ​បន្ត ខណ​ចិន និង​អាមេរិក​មិន​ព្រម​បញ្ឈប់​

ញូវយ៉ក​៖ កិច្ចព្រមព្រៀង​ក្នុងការ​បញ្ចប់​ការ​ខួង ឬ​បូម​យក​ប្រេង និង​ឧស្ម័ន​កំពុង​លេចធ្លោ​ខ្លាំង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP26 របស់​អង្គការសហប្រជាជាតិ (UN) នៅឯ​ចក្រភព​អង់គ្លេស ខណ​រដ្ឋាភិបាល​ប្រទេស​ចំនួន ១០ បាន​ចូល​រួមជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ផ្សេងៗ ក្នុង​គោលបំណង ដើម្បី​បញ្ចប់​ការ​ខួង ឬ​បូម​យក​ប្រេង និង​ឧស្ម័ន​នៅក្នុង​ទឹកដី​របស់​ពួកគេ​។​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ថាមពល​លោក Andrea Meza Murillo (.​ភ្នំពេញ​ថ្មី​.) ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​មាន​ភាពក្លាហាន និង​ច្បាស់លាស់​ទទួលយក​សក​ម្ម​ភាព​ទាំងអស់​ដែល​ខ្លួន​បានធ្វើ​។ លោក បន្តថា សមាជិក​ទាំងអស់​នឹង​កំណត់ កាលបរិច្ឆេទ ដើម្បី​បញ្ចប់​ការជីក​យក​រ៉ែ និង​ខួង​ឧស្ម័ន​ធម្មជាតិ ហើយ​ត្រូវតែ​ចាត់វិធានការ​កាត់បន្ថយ​សកម្មភាព​ទាំងអស់នេះ​បន្ថែមទៀត​។​

ជាមួយគ្នា​នោះ លោក ក៏​នឹង​លើកទឹកចិត្ត​ប្រទេស​ផ្សេងទៀត​ឲ្យ​ចូលរួម​ចលនា​នេះ​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ សហរដ្ឋអាមេរិក ជប៉ុន ចិន ក៏ដូចជា​ប្រទេស​ផលិត​ប្រេង​ធំៗ ភាគច្រើន​បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ​៕
​ប្រភព​៖ Kyodo NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា