ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជាពលរដ្ឋ​ជួប​ការលំបាក​មកពី​៦​ឃុំ​ក្នុងស្រុក​ចន្ទ្រា​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

ខេត្ត​ស្វាយ​រ្យេង​៖ ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២១​នេះ នៅ​សាលាស្រុក​ចន្ទ្រា ឯក​ឧ​តុ្ត​ម ម៉ែន វិបុល ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​ឯកឧត្តម ជុំ ហាត អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ អនុប្រធាន​កិត្តិយស​សាខា និង​គណៈកម្មាធិការ​សាខា បាន​បន្ត​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក អំណោយ​មនុស្សធម៌​រប​ស់​សាខា ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ​មាន​ចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារ​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ទីទ័លក្រ ចំនួន ៦០ គ្រួសារ មកពីរ​៦​ឃុំ​ក្នុងស្រុក​ចន្ទ្រា ។​

​លោក​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ឯកឧត្តម​អភិបាលខេត្ត បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោក​ក៏បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ជាពិសេស អាជ្ញាធរ​មូលដ្ឋាន​សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល “៣​ការពារ ៣​កុំ “​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ខណៈ​ជាពិសេស​ក្មួយៗ​ចៅ​ដែល​កំពុង​សិក្សា​រៀនសូត្រ​តាម​សាលា​។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ត្រឹមត្រូវ​ជាពិសេស​ពេលធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​អោយបាន​គ្រប់ៗ​គ្នា ម្យ៉ាងទៀត​ត្រូវ​ធើ្វ​ការអប់រំ​ណែនាំ​កូនចៅ​ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​។

អំណោយ​ដែល​បានផ្តល់​ជូន​ក្នុង ១​គ្រួសារ​ទទួលបាន​៖ អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១) និង​ថវិកា​ធ្វើដំណើរ ៥០,០០០ រៀល ៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា