ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

EU សម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​លើ​បេឡា​រុស ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​តាម​ព្រំដែន​

វ៉ាស៊ីនតោន​៖ សហភាព​អឺរ៉ុប បានសម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​បេឡា​រុស ដោយ​ចោទប្រកាន់ថា​បាន​ជំរុញឱ្យមាន​វិបត្តិ​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​រាប់ពាន់នាក់​ជាប់គាំង​នៅក្នុង​ព្រៃ​ដ៏​ត្រជាក់​នៅតាម​ព្រំដែន​របស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​។​

បេឡា​រុស ត្រូវបាន​រង​ការចោទប្រកាន់​ពី​សហភាព​អឺរ៉ុប​ថា បាន​ជំរុញ​ឲ្យ​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​តាម​បណ្ដោយ​ព្រំដែន​របស់ខ្លួន​នឹង​សហភាព​អឺរ៉ុប​ឲ្យ​ភៀសខ្លួន​ទៅ​ប្រទេស​លោកខាងលិច​ទាំងអស់ មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន ដោយ​ចង់​សងសឹក​សហភាព​អឺរ៉ុប​ជុំវិញ​រឿង​ទណ្ឌកម្ម​ពីមុន ខណដែល​បេឡា​រុស​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ទាំងស្រុង​តែម្ដង​។​

គួរ​បញ្ជាក់ថា អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន ដែល​ភាគច្រើន​មកពី​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន បានចាប់ផ្តើម​មកដល់​ទឹកដី​នៃ​ប្រទេស​បេឡា​រុស ជាប់​ព្រំដែន​ជាមួយ​សហភាព​អឺរ៉ុប នៅ​ឆ្នាំនេះ ដោយ​ពួកគេ​ទាំងអស់​នោះបាន​ព្យាយាម​ឆ្លង​ចូលទៅក្នុង​រដ្ឋ​សមាជិក​លី​ទុយ​អា​នី ឡា​ត​វី និង​ប៉ូឡូញ តាមរយៈ​ផ្លូវ​សម្ងាត់​មួយ​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា