ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

West Ham ខកចិត្ត​រឿង UEFA ហាមឃាត់​មិន​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចូល​ទស្សនា​ការប្រកួត UEL ក្រៅ​ដី​

​កីឡា ៖ ក្រុម​ញញួរ​ធំ West Ham និយាយថា ពួកគេ “​ភ្ញាក់ផ្អើល និង​ខកចិត្ត​” ចំពោះ​ការសម្រេចចិត្ត​របស់ UEFA ក្នុងការ​ហាមឃាត់​អ្នកគាំទ្រ​មិនឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត Europa League ក្រៅ​ដី​របស់​ពួកគេ​ជាមួយនឹង​ក្រុម Rapid Vienna ។​

​ក្រុម​ញញួរ​ធំ​ត្រូវបាន​ចោទប្រកាន់ បន្ទាប់ពី​ការ​ស្មើ ២-២ ជាមួយនឹង Genk ក្នុងប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា​។ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​បាន​ចោទប្រកាន់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ពី​ការរំខាន និង​ការ​គប់​របស់​ក្នុងអំឡុងពេល​ការប្រកួត​នៅក្នុង​ប្រទេស​បែលហ្ស៊ិក​។​

​ការចោទប្រកាន់​ទាំងនោះ​ត្រូវបាន​តម្កល់ ហើយ​ក្លិប​ត្រូវបាន​ផាកពិន័យ​ក្រោម ២៥,៥០០០ ផោន សម្រាប់​ការរំខាន​ទាំងនោះ និង ៣,៨១៧ ផោន​ផ្សេងទៀត​សម្រាប់​ការ​គប់​វត្ថុ​ក្នុងការ​ប្រកួត​ដូចគ្នា ហើយ​អ្នកគាំទ្រ​នៅ​ក្រុម​ភ្ញៀវ​នឹងមិន​អាច​ចូលរួម​ការប្រកួត​ជាមួយ Rapid Vienna នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ទោះបី​ជាមាន​អ្នកខ្លះ​ទិញ​សំបុត្រ​រួចហើយ​ក៏ដោយ​។​

​យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ West Ham កំពុង​ស្វែងរក​ការបំភ្លឺ​ពី UEFA ជាបន្ទាន់ ជាពិសេស​ការជូនដំណឹង​ខ្លី​បំផុត​នៃ​ទណ្ឌកម្ម ដែល​នឹង​ប៉ះពាល់​ដល់​អ្នកគាំទ្រ​បាន​ទិញ​សំបុត្រ​រួចហើយ និង​រៀបចំ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អូទ្រីស​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា