ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែបម្រើ Liverpool ម្នាក់នេះ​នឹង​អវត្តមាន​ជាច្រើន​សប្តាហ៍​ដោយសារ​របួស​ភ្នែក​

​កីឡា ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្ហើប​ថា​ខ្សែបម្រើ Curtis Jones នឹងត្រូវ​អវត្តមាន​ជាច្រើន​សប្តាហ៍​ជាមួយនឹង​របួស​ភ្នែក​មុនពេល​សម្រាក​អន្តរជាតិ​។​

Jones បាន​រងរបួស​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ​ក្នុងការ​ហ្វឹកហាត់ ហើយ​ក្រោយមក​ត្រូវបាន​ដកចេញ​ពី​ការប្រកួត​របស់ Liverpool ទល់នឹង Atletico Madrid និង West Ham​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​បញ្ជាក់ថា​៖«​ការធ្វើ​រោគវិនិច្ឆ័យ​បន្ថែមទៀត​បានបញ្ជាក់​ថា Jones នឹង​សម្រាក​យ៉ាងហោចណាស់ ២-៣ សប្តាហ៍​ទៀត​នៅពេលដែល​រូបគេ​ជាសះស្បើយ​ពី​បញ្ហា​ដែលជា​ក់លាក់​ចំពោះ​ភ្នែក និង​ប្រអប់​ភ្នែក​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា