ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្រីលង្កា​ប្រកាសអាសន្ន​ជុំវិញ​ការផ្ទុះ​ជំងឺគ្រុនឈាម​ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​

​ស្រីលង្កា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ប្រទេស​ស្រីលង្កា​បាន​ព្រមាន​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស​នេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បណ្តាលឱ្យមាន​ទឹកជំនន់​នៅក្នុង​ស្រុក​មួយចំនួន​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​យោងតាម​តួលេខ​ផ្លូវការ បាន​ឲ្យ​ដឹងថា អ្នកជំងឺ​គ្រុនឈាម​សរុប​ចំនួន ១,៣៦១ នាក់​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល ១០ ថ្ងៃ​ដំបូង​ក្នុង​ខែវិច្ឆិកា​។​

​គ្រូពេទ្យ​សហគមន៍​នៅ​អង្គភាព​ប្រយុទ្ធប្រឆាំង​និង​ជំងឺគ្រុនឈាម​ជាតិ លោក​វេជ្ជបណ្ឌិត Shilanthi Seneviratne ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្តី​ថា មាន​អ្នកជំងឺ​វិជ្ជមាន​តែ ៧៧០​នាក់​ប៉ុណ្ណោះ​សម្រាប់​ពេញ​មួយខែ​វិច្ឆិកា​ឆ្នាំមុន ប៉ុន្តែ​ឆ្នាំនេះ​វា​បាន​កើន​លើស​ចំនួន ១០០០ នាក់​ក្នុង​រយៈពេល​ត្រឹមតែ ១០ ថ្ងៃ​នៃ​ខែ​នេះ​។ .

​លោក​បន្តថា ភ្លៀង​ធ្លាក់​ខ្លាំង​នាពេល​បច្ចុប្បន្ន និង​បង្ក​ជា​ទឹកជំនន់​បាន​បង្កើត​កន្លែង​បន្ថែមទៀត​សម្រាប់​ការ​បង្កាត់​ពូជ​មូស​។ យោងតាម​តួលេខ​ផ្លូវការ ករណី​ជាច្រើន​ត្រូវបាន​រកឃើញ​ពី​រដ្ឋធានី​ Colombo និង Batticaloa ក្នុង​ខេត្ត​ភាគ​ខាងកើត​។​

​យ៉ាងណាមិញ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ស្វែងរក​សេវា​ព្យាបាល​ជាបន្ទាន់ ប្រសិនបើ​ពួកគេ​មាន​គ្រុនក្តៅ​ខ្លាំង ក្អួត ឈឺពោះ ឬ​វិលមុខ​ក្នុងចំណោម​រោគសញ្ញា​ផ្សេងទៀត​នៃ​ជំងឺគ្រុនឈាម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា